ការរមាស់នៅពងស្វាសអាចប៉ះពាលដល់របៀបរស់នៅប្រចាំថ្ងៃបាន។ បើសិនជាអ្នកកំពុងតែជួបបញ្ហានេះមែន ក៏មិនបាច់បារម្ភអី ព្រោះថាបុរសប្រមាណ ២០ភាគរយនៅទូទាំងពិភពលោកកំពុងតែជួបបញ្ហានេះដែរ។
យ៉ាងណាមិញ ការរមាស់នៅពងស្វាសអាចបណ្តាលមកពីបញ្ហាធំៗចំនួន ៥ប្រភេទដូចជា៖

- មានចៃ៖ ធម្មតាចៃត្រូវបានគេចាត់ទុកថាជាប៉ារ៉ាសិត ដែលវាឆ្លងតាមរយៈការរួមភេទ។
- ជំងឺប៉េស៖ វាគឺជាជំងឺកាមរោគមួយប្រភេទដែលបណ្តាលមកពីវីរុសពីរប្រភេទគឺ Herpes Simplex Type I និង Herpes Simplex Type 2។
- ជំងឺឬសប្រដាប់ភេទ៖ ជំងឺនេះក៏ជាជំងឺកាមរោគដែរ គ្រាន់តែបណ្តាលមកពីវីរុសខុសគ្នា ឈ្មោះថា Human Papilloma Virus (HPV)។
- ការបង្ករោគផ្សិត៖ ការបង្ករោគប្រភេទនេះចាប់ផ្តើមជាមួយនឹងការរមាស់ និងឡើងកន្ទួលលើស្បែកក្រោយ។
- ការរលាកស្បែក៖ វាគឺជាការបង្ករោគនៅលើស្បែកមួយប្រភេទដែលជាទូទៅបង្កឡើងដោយការអាឡែហ្ស៊ី ដែលធ្វើឲ្យស្បែកនៅពងស្វាសទៅជាក្រហម ស្ងួត បែកស្រកា និងពងបែកទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855