អ្នកស្រាវជ្រាវបានកំណត់ថា ប្រូតេអ៊ីន មានសមត្ថភាពបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺរលាកសួត។ ការស្រាវជ្រាវនេះ ប្រហែលជាអាចផ្តល់នូវ មធ្យោបាយថ្មីមួយសម្រាប់គ្រូពេទ្យទាំងឡាយ ដើម្បីបង្កើនសមត្ថភាពរបស់អ្នកជំងឺ ក្នុងការប្រឆាំងនឹងការបង្ករោគ ព្រមទាំងកុំឲ្យងាយស៊ាំថ្នាំផ្សះផង។ លោក Borna Mehrad មកពីសាកលវិទ្យាល័យ Virginia School of Medicine និងក្រុមការងាររបស់គាត់បានកំណត់ថា កាលណារាងកាយខ្វះសារធាតុ Cytokine M-CSF (Short for Macrophage-colony Stimulating Factor) ក្នុងសត្វកណ្តុរដែលមានជំងឺឆ្លង គឺពិតជាធ្វើឲ្យវាមានបញ្ហារលាកសួត ដោយសារបាក់តេរីកាន់តែធ្ងន់ធ្ងរ។

កាលណាកណ្តុរនេះ មិនស៊ីអាហារមានប្រូតេអ៊ីននោះ វានឹងមានបាក់តេរីក្នុងសួតច្រើនជាងមុន ១០ ដង ក្នុងឈាម ១ ០០០ ដង ហើយរាលដាលដល់ថ្លើម ព្រមទាំងប្រឈមកាន់តែខ្លាំងនឹងការស្លាប់។ រឿងនេះសបញ្ជាក់កាន់តែច្បាស់ថា M-CSF មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងជំងឺរលាកសួត ប៉ុន្តែ តើវាធ្វើការងារអ្វីឲ្យច្បាស់ទៅ?
Mehrad និយាយថា “កាលពីមុន M-CSF ត្រូវបានគេបង្ហាញថា វាជួយដល់កោសិកាប្រព័ន្ធភាពស៊ាំ Monocytes ធ្វើការកាន់តែល្អ ដូច្នេះ បើសិនជាគ្មានវត្តមាន សារធាតុមួយនេះទេ រាងកាយដែលឆ្លងជំងឺហើយ ពិតជាកាន់តែឈឺធ្ងន់ៗទៅជាមិនខាន”។ ផ្ទុយទៅវិញ ការស្រាវជ្រាវជាច្រើន ដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Immunology បានបង្ហាញថា M-CSF បានជួយដល់ Monocytes រស់មានជីវិត នៅពេលវាចូលទៅដល់ជាលិកា ដែលឆ្លងរោគហើយ និងជួយឲ្យអ្នក ជំងឺឆាប់ជាទៀងផង។