ការភ្ញាក់ពីគេង ហើយមានក្លិនកាហ្វេ ដ៏ឈ្ងុយមួយពែងទៀតនោះ គឺជាអ្វីដែលមនុស្ស ច្រើនតែងតែប្រាថ្នាចង់បាន ដោយសារតែវា ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងធ្វើការ។ ប៉ុន្តែ តើអ្នកមានដឹងទេថា ការញ៉ាំកាហ្វេមួយពែង អាចកាត់បន្ថយការប្រឈម នឹងបញ្ហាថ្លើមដែរទេ? អ្នកដែលមានជំងឺថ្លើម គួរតែញ៉ាំកាហ្វេយ៉ាងហោចណាស់ ២ ពែងជារៀងរាល់ថ្ងៃ ព្រោះវាជួយកាត់បន្ថយ ការប្រឈមនឹងជំងឺក្រិនថ្លើម និងខូចថ្លើមថែមទៀត។

តើកាហ្វេ ជួយអ្វីបានទៅដល់សុខភាពថ្លើម?
កាហ្វេ សម្បូរទៅដោយអង់ទីអុកស៊ីដង់ដូចជា Chlorogenic Acid (CGA) និង Tocopherols។ ការសិក្សាបានបង្ហាញថា ការញ៉ាំកាហ្វេដែលមានសារធាតុ CGA ខ្ពស់ មិនត្រឹមតែជួយសម្រួល ដល់ការប្រើប្រាស់ជាតិស្ករក្នុងឈាមបានកាន់តែល្អទេ តែក៏កាត់បន្ថយការកើតជំងឺខ្លាញ់រុំបេះដូង ដែលមិនទាក់ទងនឹងគ្រឿងស្រវឹងដែរ។ ក្រៅពីនេះ កាហ្វេអាចជួយកាត់បន្ថយ ការបញ្ចេញកត្តាលូតលាស់របស់ថ្លើមដែលខូចនោះទៅជាក្រិនថ្លើម និងរបួសលើថ្លើមកាន់តែខ្លាំង ដោយការញ៉ាំគ្រឿងស្រវឹងដែរ។
តើគួរញ៉ាំកាហ្វេច្រើនប៉ុណ្ណាទៅ?
ដើម្បីពង្រឹងដល់សុខភាពថ្លើម និងកាត់បន្ថយការប្រឈម នឹងការខូចខាតថ្លើមនោះ អ្នកគួរតែញ៉ាំកាហ្វេ ច្រើនជាងពីរពែងជារៀងរាល់ថ្ងៃ ដោយមួយពែងៗ គួរតែមានជាតិកាហ្វេ ៥ ទៅ ១០ ក្រាម។ ថ្វីបើការញ៉ាំកាហ្វេពី ៤ ទៅ ៦ ពែងក្នុងមួយថ្ងៃ គឺជាការណែនាំរបស់អ្នកជំនាញមែនក៏ដោយ តែចូរប្រុងប្រយ័ត្នថា វាអាចនាំឲ្យមានបញ្ហាសុខភាពមួយចំនួនដែរ បើសិនជាញ៉ាំច្រើន។ ក្មេងអាយុក្រោម ៦ ឆ្នាំគួរតែមិនឲ្យញ៉ាំកាហ្វេទេ ព្រោះកាលណាញ៉ាំជាតិកាហ្វេអ៊ីនច្រើន អាចបណ្តាលឲ្យថប់អារម្មណ៍ និងគេងមិនលក់។ ទោះបីជាក្មេងវ័យជំទង់ហើយក៏ដោយ ការញ៉ាំកាហ្វេច្រើន អាចនឹងបង្កជាការឈឺក្បាល គេងមិនលក់ ព្រមទាំងប្រឈមខ្លាំង នឹងការញៀនដែរ។ តាមការសិក្សា ការញ៉ាំជាតិកាហ្វេអ៊ីន ប្រមាណ ៤០០ មីលីក្រាម គឺជារឿងមានសុវត្ថិភាពបំផុត។ ការញ៉ាំកាហ្វេខ្មៅ ឬចាស់មួយពែង អាចដើរតួនាទីជាការសង្គ្រោះបឋម ចំពោះករណីមានធ្វើទុក្ខ ជំងឺហឺតភ្លាមៗបានដែរ។