ក្នុងមួយឆ្នាំៗឱសថធ្វើឱ្យមនុស្សស្លាប់ចំនួន១សែននាក់ និងមានមនុស្ស១លាន៥សែននាក់ទៀតដែលរងផលវិបាកបន្ទាប់បន្សំ ហើយត្រូវស្វែងរកការព្យាបាល។ ខាងក្រោមនេះគឺឱសថ៣មុខដែលកាត់បន្ថយការចងចាំ។

ឱសថដែលមានឈ្មោះចាប់ផ្តើមជាមួយពាក្យ”អង់ទី”
ពពួកឱសថអង់ទី ដូចជាអង់ទីប៊ីយ៉ូទិច អង់ទីអ៊ីស្តាមីនិច អង់ទីព្ស៊ីកូទិច និងអង់ទីស្ប៉ាស្មូឌិច ធ្វើឱ្យកម្រិត acétylcholine នៅក្នុងរាងកាយថយចុះ។ Acétylcholine គឺជាសរសៃវិញ្ញាណចម្លង(neurotransmetteur)ដែលមានការទាក់ទងផ្ទាល់ជាមួយនឹងការចងចាំនិងការរៀនសូត្រ។ កាលណាកម្រិតវារបស់ថយចុះ យើងមានរោគសញ្ញាមួយចំនួន ដូចជាការច្រឡំ មើលមិនច្បាស់ និងការមមាល ជាដើម។
ឱសថធ្វើឱ្យងងុយដេក
ឱសថធ្វើឱ្យងងុយដេកត្រូវបានគេស្គាល់ថាគឺជាឱសថដែលធ្វើឱ្យបាត់បង់ការចងចាំជាងគេ ធ្វើឱ្យយើងមមើមមាយបាន។ ការប្រើឱសថនេះច្រើនអាចធ្វើឱ្យភ្លឹកស្មារតី ឬមានស្ថានភាពដូចជាមនុស្សស្រវឹង។
ឱសថក្រុម statines
ឱសថដែលគេប្រើដើម្បីកាត់បន្ថយកូលេស្តេរ៉ុលនេះមានផលប៉ះពាល់ខ្លាំងជាងគេទៅលើការចងចាំ ព្រោះថាខួរក្បាលចំនួន១ភាគ៤ផ្សំឡើងពីកូលេស្តេរ៉ុល។ ដោយហេតុនេះ គេត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្ន៕