យើងបាននិយាយគ្នាច្រើនហើយថា របៀបដែលបុរសមិនអាចមានសមត្ថភាពមានកូនបាន គឺជាបញ្ហាដ៏ធំមួយ ហើយវាក៏ដោយសារតែការថយចុះមេជីវិតឈ្មោលដែលមានសុខភាពល្អដែរ។ និយាយតាមន័យវិទ្យាសាស្រ្ត មេជីវិតឈ្មោលគឺជាភ្នាក់ងារនៃការមានសមត្ថភាពអាចមានកូនបានចំពោះបុរស។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានន័យថា ដើម្បីអាចមានកូនបាន អ្នកត្រូវតែយកចិត្តទុកដាក់ថែរក្សាមេជីវិតឈ្មោលឲ្យមានសុខភាពល្អ។ ខ្ញុំសូមណែនាំអាហារបីប្រភេទដែលល្អបំផុតសម្រាប់សុខភាពមេជីវិតឈ្មោល។ អាហារដែលសម្បូរទៅដោយជីវជាតិដើម្បីជួយបង្កើនសុខភាពរបស់មេជីវិតឈ្មោលមានដូចជា ផ្លែចេក សូកូឡាខ្មៅ យិនសិន ខ្ទឹមស និងផ្លែវុលណាត។ ប៉ុន្តែខាងក្រោមនេះគឺជាអាហារផ្សេងៗទៀតដែលអាចអះអាងថាមានប្រយោជន៍បំផុតសម្រាប់សុខភាពមេជីវិតឈ្មោល៖

ស្ពៃស្ពីណាច

បន្លែពណ៌បៃតងប្រភេទនេះសម្បូរទៅដោយអាស៊ីតហ្វូលិកណាស់។ ការដែលមានចំនួនអាស៊ីតហ្វូលិកក្នុងឈាមទាប អាចធ្វើឲ្យខូចខាតដល់រូបរាងរបស់មេជីវិតឈ្មោលដូចជា ខ្លួនមួយមានក្បាលពីរ ឬមានកន្ទុយពីរជាដើម។ មេជីវិតឈ្មោលក៏បង្កើនការប្រឈមនឹងភាពខុសធម្មតានៃក្រូម៉ូសូមដែរ។

រឿងនេះមានន័យថា ដំបូងឡើយមេជីវិតឈ្មោលនឹងពិបាកក្នុងការធ្វើដំណើរទៅដល់មេជីវិតញី ហើយទោះបីជាវាធ្វើដំណើរដល់ហើយក៏ដោយ ក៏វាមិនអាចធ្វើការបង្កកំណើតបានដែរ។ លើសពីនេះទៅទៀត ទោះបីជាវាអាចបង្កកំណើតបានហើយក៏ដោយ ក៏ឱកាសមានកូនខូចអវៈយវៈកើនឡើងខ្ពស់ដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ដូច្នេះ ចូរព្យាយាមញ៉ាំស្ពៃស្ពីណាចឲ្យបានច្រើន។

Asparagus (ត្រពាំងបារាំង)

បន្លែពណ៌បៃតងមួយនេះផ្ទុកទៅដោយវីតាមីន C ខ្ពស់ណាស់ ហើយក៏ជាអាហារដ៏ល្អមួយសម្រាប់បង្កើនចំណុះរបស់មេជីវិតឈ្មោលផងដែរ។ វីតាមីន C ជួយការពារកោសិកាមេជីវិតឈ្មោលពីការខូចខាតដោយសារតែរ៉ាឌីកាលសេរី ដូច្នេះវានឹងជួយធានាថា មេជីវិតឈ្មោលមានការរក្សាទុកបានយ៉ាងល្អក្នុងប្រព័ន្ធប្រដាប់បន្តពូជបុរស ហើយក៏មិនមានការបាត់បង់ដែរ។ 

គ្រាប់ល្ពៅ

គ្រាប់ល្ពៅផ្ទុកទៅដោយសារធាតុ Phytosterols ដែលត្រូវបានគេដឹងថា ជួយបង្កើនការផលិតអ័រម៉ូនតេស្តូស្តេរ៉ូន និងបន្ថយទំហំរបស់ក្រពេញប្រូស្តាតដែលរីកធំរួចដែរ។ កត្តាទាំងពីរនេះនឹងជួយបង្កើនចំនួនរបស់មេជីវិតឈ្មោល ព្រមទាំងចំណុះទឹកកាមថែមទៀត។ វាក៏ផ្ទុកទៅដោយអាស៊ីតខ្លាញ់សំខាន់ៗជាច្រើនដែលអាចពង្រឹងដល់លំហូរឈាមទៅកាន់សរីរាង្គផ្លូវភេទរបស់បុរសដែរ៕