មានមនុស្សជាច្រើន កំពុងតែស្វះស្វែងរកវិធីសាស្ត្រ ដើម្បីឲ្យមានកម្លាំងធ្វើការ ឲ្យបានច្រើនបន្តិច ដើម្បីបំពេញតម្រូវការ ការងារដ៏រវល់ប្រចាំថ្ងៃ។ ប៉ុន្តែ ការញ៉ាំអាហារត្រឹមត្រូវ ពិតជាអាចជួយឲ្យមានកម្លាំងបាន។
ទោះបីជាយ៉ាងណាក៏ដោយ Academy of Nutrition and Dietetics បានឲ្យដឹងថា ៖

- ចូរញ៉ាំអាហារជារៀងរាល់ ៣ ទៅ ៤ ម៉ោងម្តង ដើម្បីបង្កើនការរំលាយអាហារ និងបង្ការកុំឲ្យឃ្លានខ្លាំង
- ចូរពិនិត្យទៅលើទំហំអាហារដែលអ្នកញ៉ាំ និងធ្វើយ៉ាងណា កុំញ៉ាំច្រើនជ្រុលពេក។ ចូរញ៉ាំត្រឹមតែឆ្អែតល្មមៗបានហើយ។
- ចូរផ្តោទៅលើអាហារដែលមានតុល្យភាពដូចជា ប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ អាហារមានជាតិខ្លាញ់ទាប ឬគ្មានសោះ
- ចូរចៀសវាងអាហារដែលប៉ូវកម្លាំងខ្លាំងដូចជា ភេសជ្ជៈប៉ូវកម្លាំង និងកាហ្វេដែលមានជាតិផ្អែមច្រើន។ ចូរញ៉ាំព្យាយាមញ៉ាំទឹកដូចជា ទឹកដោះគោស្រស់ ទឹកធម្មតា ឬតែគ្មានស្ករឲ្យបានគ្រប់គ្រាន់វិញ៕