ទឹកដូង ទោះជា​វា​ថ្មី​ចំពោះ​ទីផ្សារ​លក់រាយ តែ​វា​មិនមែន​ជា​របស់​កម្រ​នោះទេ ។ ទឹក​ប្រភេទ​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​របស់​ទាហាន​ជាច្រើន ក្នុងអំឡុងពេល​នៃ​សង្គ្រាម ។ ទឹកដូង​គឺ​បានមក​ពី ដូងខ្ចី​ស្រស់ៗ ។ ដោយសារ តែ​ការផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ច្រើន​របស់​វា ទឹកដូង​គឺ​ពិត​ដើរតួ​ទាំង​ជា វេជ្ជបណ្ឌិត​ផង និង ជា​អ្នក​ចិញ្ចឹម​រាងកាយ សំរាប់​កីឡាករ​ផង ។​

· ទឹកដូង​គឺ​ល្អ​សំ​រាប់ការ​បង្គ្រប់​ជាតិ​ទឹក ដោយសារ​អ៊ី​សូ​តូ​នី​ក​ពី​ធម្មជាតិ​របស់​វា ។ នៅពេល ដែល​រាង​​កាយ​របស់​អ្នក មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ហើយ វា​នឹង​មាន​ភាពងាយស្រួល ក្នុងការ​កំចាត់​នូវ​ជាតិពុល តាម​​រយៈ​ការ​បត់ជើងតូច ។​

· សារធាតុ​ការពារ​ប្រតិកម្ម​អុកស៊ីត ដែល​បាន​រកឃើញ​នៅក្នុង​ទឹកដូង ជួយ​ប្រឆាំង​ប្រយុទ្ធ​នឹង​រ៉ាឌីកាល់​នៅ​​ក្នុង​រាងកាយ​របស់​អ្នក​។​

· ទឹកដូង​ជួយ ក្នុង​ការគ្រប់គ្រង​ទំងន់ នៅពេល​វា​ត្រូវ​បាន​គេ​ប្រើ​ជំនួស​ទឹកដោះគោ ដោយសារ​តែ​វា​មាន​ជាតិ​​ខ្លាញ់​ទាប និង គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល ។​

· ទឹកដូង​អាចជួយ​កាត់បន្ថយ​ការ​ហើមប៉ោង​នៅ​ដៃ និង ជើង​របស់​អ្នក ហើយ​វា​ក៏​ជួយ​អោយមាន​ភាព​ងាយ​ស្រួល​ក្នុងការ​បឺត​ស្រូប​របស់​ឱសថ​ផងដែរ ។​

· ការលាង​មុខ​ជាមួយ​នឹង​ទឹកដូង អាច​ជួយ​កាត់បន្ថយ​ការ​ចេញ​មុន​នៅ​លើ​ផ្ទៃមុខ​។​

· ទឹកដូង​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ។​

· មាន​គេ​អះអាងថា ការ​ទទួលទាន​ទឹកដូង គឺ​នឹង​អាច​ជួយ​រក្សា​កម្រិត pH នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​អ្នក និង​​ជំរុញ​ដំណើរ​ឈាម​រត់​អោយបាន​ល្អ ។​

· ទឹកដូង​អាច​ប្រើប្រាស់​ជា​ភេ​ស​ជ្ជះ​សំ​រាប់កន្លែង​ហាត់​កីឡា ដើម្បី​បំពេញ​នូវ​អេឡិចត្រូលីត​ដែល​បាន​បាត់បង់ ក្នុងអំឡុងពេល​នៃ​ការ​ហាត់ប្រាណ ។​

· វា​ជួយ​ក្នុង​ការរំលាយ​អាហារ តាមរយៈ​ការបញ្ចេញ​ឧស្ម័ន​អោយ​មាន​វត្តមាន ក្នុង​បំពង់​អាហារ របស់​អ្នក ។​

· វេជ្ជបណ្ឌិត​ជាច្រើន​បាន​ណែនាំ​ថា ទឹកដូង​ជួយ​ក្នុង​ការរំលាយ​គ្រួស​ក្នុង​តម្រងនោម និង ជួយ​អោយ​វា​មាន​ភាពងាយស្រួល​នឹង​ធ្លាក់​ចេញមក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង