អ្នកស្រាវជ្រាវ​ជនជាតិ​អាល្លឺម៉ង​បានបញ្ជាក់​ពីអ្វី​ដែល​មនុស្ស​ជាច្រើន​បាន​សង្ស័យ​ជា​យូរ​មក​ហើយ​ថា ស្ត្រេ​សអាច​នាំ​អោយ​ឈឺក្បាល​នោះ​។​

​ការស្រាវជ្រាវ​របស់​ពួកគេ​បាន​រកឃើញថា អ្នក​ដែល​បាន​ប្រាប់ថា​ឈឺក្បាល មាន​ស្ត្រេ​ស​ច្រើន​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ដែល​ប្រាប់​ថា​ឈឺក្បាល​នោះ​។​

​កើនឡើង​ស្ត្រេ​ស​ជា​លទ្ធផល​នៃ​ការឈឺ​ក្បាល​ច្រើន ប៉ុន្តែ​ឥទ្ធិពល​នោះ​ត្រូវបាន​បង្ហាញ​ចំពោះ​អ្នក​ដែល​មាន​ការឈឺ​ក្បាល​ដោយសារ​សម្ពាធ​។​

​វេជ្ជបណ្ឌិត សា​រ៉ា ច្រាម (Sara Schramm) ដែល​មកពី​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Duisburg-Essen បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​គឺ​សំខាន់​ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​ស្ត្រេ​ស​ចំពោះ​អ្នកជំងឺ​ដែល​មាន​ប្រភេទ​ផ្សេងៗ​ពី​គ្នា​នៃ​ការឈឺ​ក្បាល​នោះ​។​

​គាត់​បាន​និយាយថា អត្ថប្រយោជន៍​ពី​ការអន្តរាគមន៍​លើ​ស្ត្រេ​ស អាច​ខ្ពស់​ជាង​ចំពោះ​អ្នកជំងឺ​ដែល​មាន​ការឈឺ​ក្បាល​ដោយសារ​សម្ពាធ​ជាង​អ្នកជំងឺ​ឈឺក្បាល​ប្រកាំ​ង​។​

​អ្នកស្រាវជ្រាវ​បាន​មើល​មនុស្ស​ជាង​៥.០០០​នាក់​ដែល​មាន​អាយុ​ពី​២១​ឆ្នាំ ទៅ​៧១​ឆ្នាំ​។ ៤​ដង​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​២​ឆ្នាំ​, អ្នកចូលរួម​បាន​ធ្វើតេស្ត​អំពី​កម្រិត​នៃ​ការស្ត្រេស និង​ការឈឺ​ក្បាល​។​

​ម្តងៗ​, ពួកគេ​ត្រូវបាន​គេ​សួរ​អោយ​វាស់​ពី​កម្រិត​នៃ​ស្ត្រេ​ស​របស់​ពួកគេ និង​រាប់​មើល​ថា​តើ​ការឈឺ​ក្បាល​មាន​ច្រើន​ប៉ុណ្ណា​ក្នុង​មួយខែៗ​ដែល​ពួកគេ​មាន​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ៣១%​នៃ​អ្នក​ចូលរួម​មាន​ការឈឺ​ក្បាល​ប្រភេទ​សម្ពាធ​នេះ​, ១៤%​មាន​ការឈឺ​ក្បាល​ប្រកាំង​, ១១%​មាន​ការឈឺ​ក្បាល​ប្រកាំង​បើ​ធៀប​ទៅ​នឹង​ការឈឺ​ក្បាល​ដោយសារ​សម្ពាធ និង​១៧%​មាន​ការឈឺ​ក្បាល​ដែល​មិន​អាច​ធ្វើ​ចំណាត់​ថ្នាក់​បាន​។​

​ដើម្បី​ប្រាកដថា​ស្ត្រេ​ស គឺ​មិន​ខុស​នោះ​, ក្រុម​អ្នកស្រាវជ្រាវ​បាន​មើល​ពី​កត្តា​ដទៃទៀត​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការឈឺ​ក្បាល​ដែល​រួមមាន ការ​ផឹកស្រា​, ការជក់បារី និង​ការប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការឈឺ​ក្បាល​ជា​ញឹកញាប់​។​

​អ្នកឯកទេស​មួយរូប​ដែល​មិន​ត្រូវបាន​ទាក់ទង​ជាមួយនឹង​ការស្រាវជ្រាវ​នេះ​បាន​និយាយថា វា​បាន​បង្ហាញ​ពី​ជំនឿ​ថា ស្ត្រេ​ស​រ៉ាំរ៉ៃ​គឺជា​មូលហេតុ​ចម្បង​នៃ​គ្រប់​ប្រភេទ​នៃ​ការឈឺ​ក្បាល​ទាំងអស់​ទាំង​មនុស្ស​វ័យក្មេង និង​មនុស្ស​វ័យ​ចំណាស់​។​

​វេជ្ជបណ្ឌិត ស៊ូ​ហ៊េ​ល ណា​ចា (Souhel Najjar) ដែល​មក​ពី​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Staten Island បាន​និយាយថា ការឈឺ​ក្បាល​រ៉ាំរ៉ៃ​ដែល​ពិបាក​នឹង​គ្រប់គ្រង បង្ហាញ​ថា​ជា​បញ្ហា​សុខភាព​ចម្បង​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការប៉ះពាល់​ទៅនឹង​គុណភាព​នៃ​ជីវិត​, ក៏​ដូចជា​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។​

Najjar បាន​និយាយថា ការស្រាវជ្រាវ​នេះ គឺ​សំខាន់ និង​បាន​បង្ហាញថា ការកំនត់​ពី​ប្រភព​នៃ​ស្ត្រេ​ស​រ៉ាំរ៉ៃ និង​ការប្រើប្រាស់​យុទ្ធសាស្ត្រ​នានា​ដើម្បី​បំបាត់​ស្ត្រេ​ស ដែល​រួមមាន ការ​តាំងសមាធិ​, ការធ្វើ​លំ​ហាត់ប្រាណ​ដោយ​ដក​ដង្ហើមវែងៗ និង​បច្ចេកទេស​បន្ធូរ​សាច់ដុំ​ជាដើម អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបន្ថយ​ភាព​ញឹកញាប់​នៃ​គ្រប់​ប្រភេទ​ទាំងអស់​នៃ​ការឈឺ​ក្បាល ជាពិសេស​ការឈឺ​ក្បាល​ដោយសារ​សម្ពាធ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង