​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា លំ​ហាត់ប្រាណ​ក្នុង​ចំនោម​មនុស្ស​មាន​វ័យ​ចំណាស់​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ជំងឺ​វង្វេង និង​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា ជំងឺ​បេះដូង​, ជំងឺមហារីក និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា លំ​ហាត់ប្រាណ​បាន​បង្កើន​ឪ​កាស​អោយ​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន​មាន​សុខភាព​ល្អ​ដល់​ទៅ​៧​ដង​។ វា​មិនយឺត​ពេល​នោះ​ទេ​ក្នុង​ការចាប់ផ្តើម​វា​នោះ​។ សូម្បីតែ​មនុស្ស​ពេញវ័យ​ដែល​មិន​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​រហូតដល់​ពួកគេ​មាន​វ័យចាស់​ក៏ដោយ ក៏​អាច​បង្កើន​ឪ​កាស​នៃ​ការ​មាន​សុខភាព​ល្អ​របស់​ពួកគេ​បាន​ដល់​ទៅ​៣​ដង​។​

​ចំពោះ​ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​, វា​ជា​រឿង​សំខាន់​ដើម្បី​ជម្រុញ​ពួកគេ​អោយមាន​សុខភាព​ល្អ​នៅ​ពេល​ដែល​ពួកគេ​កាន់តែ​មាន​វ័យ​ចំណាស់​។ ម៉ាក ហាមឺ​រ (Mark Hamer) ដែល​មកពី​សាកលវិទ្យាល័យ London បាន​និយាយថា លំ​ហាត់ប្រាណ​មាន​ប្រសិទ្ធភាព​ក្នុង​ការរក្សា​សុខភាព​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​។​

​គាត់​បាន​និយាយថា ការ​ជម្រុញ​អោយធ្វើ​លំ​ហាត់ប្រាណ​ចំពោះ​មនុស្ស​វ័យ​ចំណាស់ គឺ​ផ្តល់​នូវ​អត្ថប្រយោជន៍ ហើយ​ការប្រែប្រួល​តិច​តួ​ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​សុខភាព​ល្អ​ចំពោះ​មនុស្ស​ដែល​កាន់តែ​ចាស់​ផង​ដែរ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត British Journal of Sports Medicine​។​

​សាម៉េន​ថា ហេ​លឺរ (Samantha Heller) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ NYU Langone បាន​និយាយថា វា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា លំ​ហាត់ប្រាណ​គឺ​ល្អ​សម្រាប់​អ្នក​។ គាត់​បាន​បន្តថា លំ​ហាត់ប្រាណ​ជា​ទៀងទាត់​រំខាន​ដល់​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូចជា ជំងឺមហារីក​, ជំងឺ​បេះដូង​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ជាដើម​។​

​អ្វី​ដែល​ការស្រាវជ្រាវ​នេះ​បាន​សង្កត់ធ្ងន់​គឺថា ខ្ញុំ​ចាស់​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​នោះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយសារ​តែ​វា​មិន​ដែល​យឺត​ពេល​នោះ​ទេ​ចំពោះ​ការធ្វើ​លំ​ហាត់ប្រាណ​នោះ​។​

​អត្ថប្រយោជន៍​នៃ​លំ​ហាត់ប្រាណ​រួមមាន ភាពប្រសើរ​ឡើង​ដល់​ប្រព័ន្ធ​ឈាម​រត់ និង​សុខភាព​ឆ្អឹង​, សាច់ដុំ​, សរសៃឈាម​បេះដូង និង​សុខភាព​សរីរៈ​ដទៃទៀត​។ សូម្បី​ខួរក្បាល​ទទួលបាន​ប្រយោជន៍​ពី​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ដែល​បង្កើន​ទំនាក់ទំនង​រវាង​ណឺរ៉ូន និង​ពន្យឺត​ដល់​ការបាត់បង់​ជាលិកា​ខួរក្បាល ក៏​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​អាយុ និង​ការថយចុះ​សុខភាព​ផ្លូវចិត្ត​ផងដែរ​។​

​ដៃគូរ​របស់​នរណា​ម្នាក់​គឺជា​អ្នក​លើក​ទឹកចិត្ត​យ៉ាង​ពិតប្រាកដ​។ ផ្តល់​នូវ​ដំណាក់កាល​ជាមួយនឹង​ការហ្វឹកហាត់​ដ៏​ត្រឹមត្រូវ​ជា​ដើម​។​

​នៅ​ក្នុង​ការស្រាវជ្រាវ​, អ្នកចូលរួម​បាន​ប្រាប់​ពី​កម្រិត​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។​

​អ្នកស្រាវជ្រាវ​បាន​ចែក​អ្នកចូលរួម​ដោយ​ច្រើន​ប៉ុណ្ណា​ដែល​ពួកគេ​បាន​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​មួយ​សប្តាហ៍ៗ​។ មាន​អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​, អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម និង​អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​។​

​បន្ថែម​ពីលើ​នេះ​, អ្នកស្រាវជ្រាវ​បាន​មើល​លើ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​ទឹកនោម​ផ្អែម​, និង​ជំងឺ​អាល់​ហ្សៃ​មឺរ​ជាដើម​។ ពួកគេ​ក៏​បាន​តាមដាន​សុខភាព​ផ្លូវចិត្ត និង​សុខភាព​រាងកាយ​របស់​អ្នកចូលរួម​ផងដែរ​។​

​អស់​រយៈពេល​៨​ឆ្នាំ​, ស្ទើរតែ​ម្នាក់​ក្នុងចំនោម​១០​នាក់​បាន​ក្លាយ​ជា​ធ្វើ​លំ​ហាត់ប្រាណ និង​៧០%​នៅ​តែ​រក្សា​ការធ្វើ​លំ​ហាត់ប្រាណ​នេះ​។ អ្នកដទៃ​ទៀត​នៅតែ​មិន​ធ្វើ​លំ​ហាត់ប្រាណ និង​ក្លាយជា​មិន​ធ្វើ​លំ​ហាត់ប្រាណ​ទៅវិញ​។​

​នៅ​ពេល​បញ្ចប់​នៃ​ការស្រាវជ្រាវ​, ជិត​៤០%​នៃ​អ្នក​ចូលរួម​បាន​វិវត្ត​ទៅ​ជា​មាន​ជំងឺ​រ៉ាំរ៉ៃ​, ដែល​ជិត​២០%​មានការ​ធ្លាក់​ទឹកចិត្ត​, ២០%​មាន​បញ្ហា​ផ្លូវចិត្ត និង​១/៣​គឺ​ពិការភាព​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, ម្នាក់​ក្នុងចំនោម​៥​នាក់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន តែ​មាន​សុខភាព​ល្អ​។​

​អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម ឬ​ខ្លាំង​យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ គឺមាន​៣ ទៅ​៤​ដង​ក្នុង​ការ​ក្លាយទៅជា​អ្នក​ដែល​មាន​អាយុ​កាន់តែច្រើន តែ​មាន​សុខភាព​ល្អ​នោះ​, នេះ​បើ​ធៀប​ទៅនឹង​អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​។​

​អ្នកស្រាវជ្រាវ​បាន​បន្ថែមថា លើសពីនេះទៅទៀត​, អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ពេល​ចាប់ផ្តើម​នៃ​ការស្រាវជ្រាវ គឺមាន​៧​ដង​ហាក់ដូចជា​ក្លាយជា​អ្នក​ដែល​មាន​អាយុ​ច្រើន តែ​មាន​សុខភាព​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង