វាហាក់ដូចជាយើងតែងតែលឺជាច្រើនមកហើយអំពីសារៈប្រយោជន៍ក្នុងការផឹកទឹក។ ខ្លួនរបស់យើងបានបាត់ជាតិទឹកនៅពេលដែលយើងបែកញើស, លេងកីឡា និងទៅបន្ទប់ទឹកជាដើម ដូចនេះយើងត្រូវតែបង្គ្រប់ជាតិទឹកមកវិញ។ ហើយនៅពេលដែលវាមានអាកាសធាតុក្តៅ ឬអ្នកកំពុងហាត់ប្រាណ, វាជារឿងសំខាន់ណាស់ក្នុងការផឹកទឹកបន្ថែម។
ជាតិទឹកមួយចំនួនដែលយើងត្រូវការបានមកពីអាហារ និងភេសជ្ជៈដទៃទៀតជាជាងទឹកធម្មតា។ ដូចនេះ ជាតិទឹកដែលយើងផឹក ឬញ៉ាំមិនតែងតែជាទឹកធម្មតានោះទេ ប៉ុន្តែទឹកធម្មតាគឺជាទឹកល្អបំផុត។ រឿងដែលល្អបំផុតនោះគឺ ទឹកធម្មតាមិនមានកាឡូរីនោះទេ។ ទឹកក្រូចអាចជាប្រភពនៃវីតាមីន ដូចជាវីតាមីន C ជាដើម ប៉ុន្តែវាក៏មានកាឡូរី និងជាតិស្ករដែលអ្នកអាចមិនត្រូវការវា។
ដូចនេះ សូមរីករាយក្នុងការផឹកទឹកផ្លែឈើសុទ្ធ១០០% ប៉ុន្តែសូមកុំផឹកវាច្រើនពេក។ ហើយកំណត់ភេសជ្ជៈមួយចំនួនដូចជា ទឹកសូដា, តែទឹកកក និងកាហ្វេ ពីព្រោះភេសជ្ជៈទាំងនេះមានជាតិកាហ្វេអ៊ីនដែលអាចធ្វើអោយអ្នកនោមច្រើន៕
