​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ស្ត្រី​ជាច្រើន​បាន​ចាប់អារម្មណ៍​នឹង​ការប្តូរ​ពណ៌​សក់ ដោយ​ការប្រើ​ថ្នាំ​លាប​ពណ៌​សក់ ដែល​មាន​ប្រើ​នូវ​ជាតិគីមី​។ តាម​ការស្រាវជ្រាវ​ជា​ច្រើន បានបង្ហាញ​ថា ការ​លាបថ្នាំ​សក់ គឺ​អាច​នឹង​ជា​មូលហេតុ នៃ​ការបង្ក​គ្រោះមហន្តរាយ​ផ្សេងៗ ជា​ច្រើន​ចំពោះ​សុខភាព​។ គឺថា កាលបើ​អ្នក​លាប​សក់​នូវ​ពណ៌​កាន់តែឌិត នោះ​ការ​ប្រឈម​របស់​អ្នក ក៏​នឹង​កាន់តែ​កើន​មាន​ខ្ពស់​ទៅ​តាម​នោះ​ផងដែរ​។  ខាងក្រោម​នេះ គឺជា​គុណវិបត្តិ​ចំពោះ​សុខភាព ដែល​អ្នក​នឹង​ប្រឈម ក្រោយ​ពី​ការ​លាបថ្នាំ​ពណ៌​ស​ក់រួច​៖

១.​មានប្រតិកម្ម​អា​លែ​ហ្សី​
​ប្រតិកម្ម​អា​លែ​ហ្សី ដែល​បណ្តាល​មកពី​ការ​លាបថ្នាំ​ពណ៌​សក់ គឺ​ពិតជា​អាក្រក់ ដែល​វា​អាច​នឹង​រំខាន​ដល់ អារម្មណ៍​របស់​អ្នក រហូត​ដល់​ធ្វើ​អោយ​អ្នក​មិន​អាច​អត់​ទ្រាំ​បាន​ទៅនឹង គ្រឿងសម្អាង​អ្វី​ផ្សេងទៀត​បាន នៅលើ​ស្បែក​។ ចូរ​ប្រាកដថា​អ្នក បាន​ធ្វើតេស្ត​សាកល្បង​វា​នៅ​លើ​ស្បែក​ជា​មុន​សិន មុន​នឹង​ធ្វើការ​លាប​វា ។​
 

២. ផល​រំខាន​ទៅលើ​ភ្នែក និង ស្បែកក្បាល​
​ប្រភេទ​ថ្នាំ​គីមី​មួយ​ចំនួន ដែល​មាន​នៅក្នុង​ផលិតផល​នៃ​ថ្នាំលាបសក់ អាច​នឹង​ផ្តល់​ផល​រំខាន និង រោល​កន្ទួលរ​មាស់​ក្រហម​ដល់​ស្បែក និង ភ្នែក​របស់​អ្នក​បាន​។ ពួក​វា​ក៏​អាច​នឹង ធ្វើអោយ​កើតមាន​នូវ​អារម្មណ៍ ឈឺចាប់​, ផ្សា និង ក្តៅក្រហាយ​នៅលើ​ស្បែក​ក្បាល​របស់​អ្នក​បាន​ផងដែរ​។​
 

៣. ទទួលរង​នូវ​ផល​បំផ្លាញ​ដោយសារតែ​មាន​ផ្ទុក​នូវ​ថ្នាំ​កំចាត់​សត្វល្អិត​
​ប្រភេទ​ថ្នាំលាបសក់​ជាច្រើន តែង​មាន​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​គឺ Alkylphenol ethosylate (APE) ដែល ត្រូវបាន​គេ​រកឃើញ​ផងដែរ នៅក្នុង​ថ្នាំ​កំចាត់​សត្វល្អិត និង សារធាតុ​សម្រាប់​សម្លាប់​មេ​ជីវិត​ឈ្មោល​។ បញ្ហា​នេះ ក៏​អាច​នឹង​បង្ក​អោយមាន​នូវ​ភាពមិនប្រក្រតី​ចំពោះ​អ័រម៉ូន នៅក្នុង​ខ្លួន​អ្នក​ផងដែរ​។​
 

៤.​កើតមាន​នូវ​ជំងឺ Non- Hodgkin’s Lymphoma
​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ បាន​រកឃើញថា ក្រុម​ស្ត្រី​ដែល​តែង​ធ្វើ​ការប្រើ នូវ​ផលិតផល​ថ្នាំលាបសក់​ពេញ​ក្នុង​មួយ ជីវិត​របស់​ពួកគេ  គឺ​មាន​ការប្រឈមមុខ​ខ្ពស់​បំផុត​ទៅ​នឹង​ការវិវត្តន៍ មាន​នូវ​ជំងឺ Non- Hodgkin’s Lymphoma​។ វា​គឺជា ប្រភេទ​នៃ​ជំងឺមហារីក​ម្យ៉ាង ដែល​ធ្វើ​ការវាយប្រហារ​ទៅលើ ប្រព័ន្ធ​ទឹករងៃ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាព​សាំ​របស់​រាងកាយ ។​
 

៥. ជំងឺមហារីក​សុដន់​
​សារធាតុ Para- phenylenediamine (PPED) ដែល​មាន​វត្តមាន​នៅក្នុង ថ្នាំលាបសក់​ភាគច្រើន ត្រូវបាន​រកឃើញ ថា​ជា​សារធាតុ​ដែល​បង្ក​អោយមាន​ជំងឺមហារីក​សុដន់​។ ទន្ទឹមនឹងនេះ គេ​ក៏​បាន​រកឃើញ​នូវ​ភស្តុតាង​ជាច្រើន ដែល​បាន​បង្ហាញ​ពី​ទំនាក់ទំនង រវាង​ថ្នាំលាបសក់ ទៅ​នឹង​ជំងឺ​មហារីក​សុដន់​។​
 

៦. ជំងឺមហារីក​ប្លោកនោម និង ជំងឺមហារីក​ប្រភេទ​ផ្សេងទៀត​
​តាម​ការសិក្សា បានបង្ហាញ​ថា អ្នក​ដែល​បាន​ប្រើ​ថ្នាំលាបសក់​ជា​ញឹកញាប់ គឺ​មាន​អត្រា​ប្រឈម​ខ្ពស់បំផុត ទៅ​នឹង​ជំងឺ​មហារីក​ប្លោកនោម និង ប្រភេទ​នៃ​ជំងឺមហារីក​ផ្សេងៗ​ទៀត ។​
 

៧. ជំងឺមហារីក​ចំពោះ​កុមារភាព
​ប្រសិន​បើ​ស្ត្រី​ធ្វើការ​លាប​សក់ រយៈពេល​ខ្លី​មុនពេល​ចាប់ផ្តើម​បង្ក​កំណើត ឬ ខណៈពេល​មាន​ផ្ទៃពោះ នោះ​កូន​របស់​ពួកគេ នឹង​អាច​មានឱកាស កើតមាន​នូវ​ជំងឺមហារីក​បាន​ដល់​ទៅ ១០​ដង ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង