ជំងឺក្រពះ ជាជំងឺដែលមនុស្សភាគច្រើនប្រឈមមុខក្នុងពេលបច្ចុប្បន្ន។ ដូចនេះ តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យកើតមានជំងឺនេះទៅ?
- បរិមាណនៃអាហារដែលអ្នកពិសារ បើគ្មានរបៀបរបប វានឹងធ្វើឲ្យអ្នកងាយកើតមានជំងឺក្រពះខ្លាំង។ នៅពេលដែលអ្នកញ៉ាំតិចពេក ឬច្រើនពេក សុទ្ធតែអាចប៉ះពាល់ដល់ក្រពះទាំងអស់។
- នៅពេលដែលអ្នកញ៉ាំស្រា និងជក់បារី នឹងធ្វើឲ្យក្រពះអ្នកឆាប់ខូចខ្លាំងណាស់។ ដូចនេះ វានឹងអាចឈឺបានគ្រប់ពេល។
- នៅពេលដែលអ្នកបរិភោគច្រើន ហើយលឿន នោះវានឹងអាចធ្វើឲ្យក្រពះរបស់អ្នករងសម្ពាធជាខ្លាំង។ ដូចនេះ អ្នកគួរតែកុំពិសារច្រើនពេក ដោយគួរតែបរិភោគឲ្យទៀងពេល និងបរិមាណត្រឹមត្រូវ ទើបអាចរក្សាក្រពះអ្នកឲ្យមានសុខភាពល្អ៕