បញ្ហាដែលតែងតែតាមលងមនុស្សភាគច្រើន និងមានការស្អីបន្ទោសខ្លួនឯងសំរាប់បុរស និងស្ត្រីនោះ គឺការញាំច្រើនលើសបរិមាណ និងកង្វះលំហាត់ប្រាណ។ នេះជាចំនុចចំបងជាងគេក្នុងចំនោមកត្តាផ្សេងៗទៀត ដែលធ្វើអោយអ្នកធាត់។ បញ្ហាទាំងនោះអាចមានដូចជា:
១. ស្ត្រេស
អ្នកអាចដោះស្រាយបញ្ហានេះបានដោយការតបអាហារ និងការធ្វើលំហាត់ប្រាណ ប៉ុន្តែអ្នកនៅតែចៀសមិនរួច។ តាមការស្រាវជ្រាវថ្មីបានបង្ហាញថា បញ្ហាស្មុកស្មាញជាច្រើនក៏វាបណ្តាលអោយអ្នកឡើងទំងន់ដែរ។

២. ការគេងមិនបានគ្រប់គ្រាន់
ផ្អែកតាមអ្នកជំនាញបានបង្ហើបអោយដឹងថា ការសំរាកមិនបានគ្រប់គ្រាន់អាចប៉ះពាល់សុខភាពរបស់យើង ដោយប៉ះពាល់ទៅដល់ដំណើរការនៃការរំលាយអាហារ។ ការគេងមិនបានគ្រប់គ្រាន់អាចធ្វើអោយអ្នកមានអារម្មណ៍ថាឃ្លានជាងធម្មតា និងចង់បរិភោគបន្ថែមទៀត។
៣. ការទទួលទានថ្នាំ
មានអ្នកខ្លះបាននិយាយថា ការប្រើប្រាស់ថ្នាំសំរាប់ជំងឺមួយចំនូនដូចជា បញ្ហាតានតឹង ជំងឺប្រកាច់ ជំងឺផ្លូវអារម្មណ៍ រោគប្រកាំង បញ្ហាតំរងនោម និងសំពាធឈាមឡើងខ្ពស់ អាចធ្វើអោយទំងន់ឡើងខ្ពស់រហូត ទៅដល់១០ ផោនក្នុងមួយខែ។
ទោះបីជាមានថ្នាំខ្លះអាចបញ្ចុះទំងន់របស់អ្នកបានខ្លះក៏ដោយ ក៏អ្នកនៅតែប្រឈរមុខខ្ពស់អំពីបញ្ហានេះ ដូច្នោះអ្នកគួរតែអានការណែនាំអំពីការប្រើប្រាស់ថ្នាំអោយបានប្រុងប្រយ័ត្ន ជៀសវាងប្រើប្រាស់ថ្នាំដែលអាចធ្វើអោយអ្នកឡើងទំងន់បន្ថែមទៀត។
៤. ការអស់រដូវ
ស្ត្រីភាគច្រើននៅអាយុ ៤០ឆ្នាំឡើងទៅជួបប្រទះនូវការឡើងទំងន់។ អការ:នៃការអស់រដូវភាគច្រើនធ្វើអោយអ្នក មានភាពតានតឹង គេងមិនបានយូរដែលនាំអោយឃ្លាន និងចុងក្រោយឡើងទំងន់។
៥. អាហារអ៊ឺរ៉ុប
អាហារអ៊ឺរ៉ុបភាគច្រើនសំបូរបរិមាណខ្ពស់នៃការឡូរី ជាតិធាត់ និងសូដ្យូម ដែលជំរុញអោយមានការឡើងទំងន់ជាខ្លាំង។ អ្នកអាចបរិភោគវាក្នុងបរិមាណមួយមានកំនត់ ចៀសវៀងការឡើងទំងន់ដែលពិបាកនឹងកែនោះ៕