ការស្រាវជ្រាវរបស់ជនជាតិអឺរ៉ុបមួយបានរកឃើញថា ការផឹកភេសជ្ជៈដែលមានជាតិផ្អែម៣៤០ក្រាមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមលើសពី២២%។
ការស្រាវជ្រាវត្រូវបានពឹងផ្អែកទៅលើការវិភាគដែលបានមើលទៅលើមនុស្សជាង២៨.០០០នាក់នៅក្នុងប្រទេសដាណឺម៉ាក, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ហូឡង់, អេស្ប៉ាញ, ស៊ុយអែត និងសហរដ្ឋអាមេរិក។

ការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផឹកភេសជ្ជៈផ្អែមជារៀងរាល់ថ្ងៃនោះ បានធ្លាក់ចុះ១៨%នៅពេលដែលអ្នកស្រាវជ្រាវបានមើលទៅលើការញ៉ាំជាតិកាឡូរី និងសន្ទស្សន៍នៃទម្ងន់ខ្លួន។ទាំងការញ៉ាំជាតិកាឡូរី និងសន្ទស្សន៍នៃទម្ងន់ខ្លួនត្រូវបានគេជឿថាដើរតួនៅក្នុងការផ្សារភ្ជាប់គ្នារវាងការផឹកភេសជ្ជៈផ្អែមៗ និងហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដូរ៉ា រ៉ូម៉ាហ្គ័ររ៉ា (Dora Romaguera) បាននិយាយថា ការពិតដែលហានិភ័យនៃជំងឺទឹកនោមផ្អែមធ្លាក់ចុះបន្តិចនៅពេលដែលកត្តាទាំងពីរនេះដែលត្រូវបានគេយកមកនោះអាចចង្អុលបង្ហាញថា ឥទ្ធិពលនៃភេសជ្ជៈនោះលើជំងឺទឹកនោមផ្អែមមានការប៉ះពាល់ទៅនឹងទម្ងន់ខ្លួន។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Diabetologia។ការផឹកទឹកផ្លែឈើសុទ្ធ ឬទឹកផ្លែឈើលាយមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃជំងឺទឹកនោមផ្អែមនោះទេ។អ្នកស្រាវជ្រាវបាននិយាយថា ២២%ដែលបានបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមក្នុងចំនោមជនជាតិអឺរ៉ុបដែលផឹកភេសជ្ជៈផ្អែមៗនោះ គឺស្រដៀងគ្នាទៅនឹងការស្រាវជ្រាវពីមុនដែលបានបង្ហាញថា ជនជាតិអាមេរិកខាងជើងដែលផឹកភេសជ្ជៈទាំងនេះ មានការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម២៥%៕