តើ​អ្នក​ចង់បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​បរិភោគ​របស់​អ្នក​ដែរ​ឬទេ? អាហារ​ខាងក្រោម​នេះ​មានមុខ​ងារ​ពីរ​យ៉ាង​គឺ វា​ជួយ​អ្នក​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា ​ឆ្អែត​បាន​រយៈពេល​យូរ ដូច្នេះ​ហើយ​អ្នក​នឹង​បរិភោគ​ចំនួន​កាឡូរី​តិច​ជាង​មុន ​។

ស៊ុត​៖ ៧៨ កាឡូរី ក្នុង​មួយ​គ្រាប់

ស៊ុត​មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​នោះ​ទេ វា​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ទៀត​ផង​។ ចូរ​ទទួលទាន​ស៊ុត​ជា​អាហារ​ពេល​ព្រឹក ព្រោះ​វា​នឹង​ជួយ​ទប់​ការ​ឃ្លាន​របស់​អ្នក​ដែល​អ្នក​នឹង​មាន​កាឡូរី​តិច​ជាង​ធម្មតា​ប្រហែលជា ៣៣០ កាឡូរី​។

សូកូឡា​ខ្មៅ​៖ ១៧០ កាឡូរី ក្នុង ១ អោន (​ប្រហែល ២៨,៤​ក្រាម​)

ការ​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ Copenhagen បានឱ្យ​ដឹង​ថា ការ​បរិភោគ​សូកូឡា​ខ្មៅ​អាច​ជួយ​ឱ្យ​អ្នក​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​នៅ​ពេល​បន្ទាប់​។

ហេតុ​អ្វី? សមាសធាតុ​ក្នុង​សូកូឡា​ជួយ​ពន្យឺតការ​រំលាយ​អាហារ និង​ធ្វើ​ឱ្យ​អ្នក​អារម្មណ៍​ឆ្អែត​បាន​យូរ​។ សូកូឡា​មួយ​ដុំ​តូច ក៏​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ដែល​មាន​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​ខ្លាញ់​ផង​ដែរ​។

ឈី​ស​៖ ៧៦ កាឡូរី ក្នុង ១ អោន (​ប្រហែល ២៨,៤​ក្រាម​)

ឈី​ស​ធ្វើ​ពី​ទឹកដោះ​ចៀម​ឬ​ពពែ​ដែល​មាន​ជាតិ​អាស៊ីត conjugated linoleic (CLA) ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ថា​ឆ្អែត និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន​។ ឈី​ស​ដែល​ធ្វើ​ឡើង​ពី​ទឹកដោះ​សត្វ​ស៊ី​ស្មៅ​មាន CLA ខ្ពស់​បំផុត​។

ទឹកដោះគោ​៖ ៨៦ កាឡូរី ក្នុង​មួយ​កែង

មនុស្ស​យើង​ភាគច្រើន​គិត​ថា ទឹកដោះគោ​គឺជា​អាហារ​របស់​ក្មេង​ៗ ប៉ុន្តែ​វា​បង្កើន​អត្ថប្រយោជន៍​ចំពោះ​ការ​លូតលាស់​។ ប្រូតេអ៊ីន (whey និង casein) របស់​ទឹកដោះគោ អាច​ធ្វើ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​ជាង​ភេសជ្ជៈ​ផ្សេង​ៗ​។ CLA នៅ​ក្នុង​ទឹកដោះគោ​ក៏​ជួយ​ប្រឆាំង​នឹង​ជាតិ​ខ្លាញ់​ដែរ​។

ក្រូច​៖ ៥៩ កាឡូរី ក្នុង​មួយ​ផ្លែ

ផ្លែក្រូច​គឺជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​បរិភោគ​ឱ្យ​បាន​ច្រើន ព្រោះ​វា​មាន​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​អ្នក​។ ជាតិ​សរសៃ​ជួយ​ឱ្យ​អ្នកមាន​ខ្លាញ់​ពោះ​តិច​។

ដំឡូង​៖ ១៦១ កាឡូរី ក្នុង​មួយ​មើម

ដំឡូង​អាច​បំពេញ​ក្រពះ​របស់​អ្នក​បាន​ច្រើន​ជាង​នំប៉័ង​ដល់​ទៅ​បី​ដង​។ ម្យ៉ាងវិញទៀត ជាតិ​សរសៃ​នៅ​ក្នុង​ដំឡូង​ជួយ​រា​ង្គ​កាយ​របស់​អ្នក​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង