ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកលើសទម្ងន់ ឬអ្នកធាត់ដែលធ្វើការសម្រកទម្ងន់តាមរយៈការតមចំណីអាហារ ឬតមជាតិខ្លាញ់អាចបន្ថយការរលាកនៅក្នុងខ្លួនដែលអាចជួយបន្ថយហានិភ័យនៃជំងឺបេះដូង។
ឃឺរី ស្តេវ៉ាត (Kerry Stewart) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins បាននិយាយថា ការស្រាវជ្រាវរបស់យើងបានចង្អុលបង្ហាញថា អ្នកអាចបន្ថយការរលាកបាន ហើយក៏អាចបន្ថយហានិភ័យនៃជំងឺបេះដូងរបស់អ្នកមិនថាអាហារដែលថយចុះជាតិខ្លាញ់ ឬជាតិស្ករនោះទេ។ កត្តាសំខាន់គឺថាតើទម្ងន់ប៉ុន្មានដែលអ្នកបានសម្រក ជាពិសេសខ្លាញ់នៅនឹងក្បាលពោះ។

អ្នកស្រាវជ្រាវបានពន្យល់ថា ចាប់តាំងពីកោសិកាខ្លាញ់បញ្ចេញម៉ូលេគុលដែលបង្កើនការរលាកនៅក្នុងចរន្តឈាម, មនុស្សដែលលើសទម្ងន់ ឬធាត់គឺមានហានិភ័យខ្ពស់ចំពោះការរលាកនៅក្នុងខ្លួន។ ពួកគេសម្គាល់ឃើញថា ការរាលដានលៃការរលាកនេះក៏បង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
ការស្រាវជ្រាវបានធ្វើទៅលើមនុស្ស៦០នាក់ដែលមានអាយុពី៣០ឆ្នាំ ដល់៦៥ឆ្នាំដែលលើសទម្ងន់ ឬធាត់ និងមានរង្វង់ចង្កេះធំ។ អ្នកចូលរួមត្រូវបានគេប្រាប់អោយតមទាំងជាតិស្ករ ឬជាតិខ្លាញ់ក្នុងរយៈពេល៦ខែ។ ក្រុមទាំងពីរក៏បានធ្វើលំហាត់ប្រាណ៣ដងក្នុងមួយសប្តាហ៍ផងដែរ។
នៅពេលចាប់ផ្តើម និងបញ្ចប់នៃការស្រាវជ្រាវ, អ្នកចូលរួមត្រូវបានថ្លឹងទម្ងន់, សន្ទស្សន៍នៃទម្ងន់ខ្លួន និងខ្លាញ់នៅនឹងចង្កេះក៏ត្រូវបានវាស់ ហើយអ្នកស្រាវជ្រាវបានយកគម្រូឈាមទៅមើលដើម្បីវាស់លើភ្នាក់ងារបញ្ជាក់ពីការរលាកដែលមាន៣ជាទូទៅ។
អ្នកគ្រប់គ្នានៅក្នុងការស្រាវជ្រាវមានការកើនឡើង២០%ចំពោះកាយសម្បទារឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ, អ្នកដែលតមអាហារដែលមានជាតិស្ករ បានស្រកទម្ងន់ច្រើន។ ជាមធ្យម, ពួកគេស្រកបាន១២,៧គីឡូក្រាម បើធៀបទៅនឹងអ្នកដែលតមអាហារដែលមានជាតិខ្លាញ់គឺ៨,១៦គីឡូក្រាមតែប៉ុណ្ណោះ។
ការស្រាវជ្រាវក៏បានបង្ហាញថា ក្រុមដែលតមអាហារដែលមានជាតិស្ករមានការធ្លាក់ចុះដែលគួរអោយកាត់សម្គាល់នូវសន្ទស្សន៍នៃទម្ងន់ខ្លួន និងក្បាលពោះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ, ការតមអាហារទាំងពីរប្រភេទនេះបានជួយបន្ថយការរលាក។
ស្តេវ៉ាតបាននិយាយថា ក្នុងក្រុមទាំងពីរ, មានការធ្លាក់ចុះគួរអោយកត់សម្គាល់ចំពោះកម្រិតនៃការវាស់អ្នកសម្គាល់នូវការរលាកទាំង៣នោះ៕