​ការស្រាវជ្រាវ​ថ្មី​មួយ​បានចង្អុលបង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉េង​ប៉ោះ និង​អាហារ​ផ្សេងៗ​ដែល​មាន​ប៉េងប៉ោះ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ផ្លែ​ប៉េងប៉ោះ​គឺ​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីត​កម្ម lycopene​។​

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​លើ​កម្រិត​នៃ lycopene នៅក្នុង​ឈាម​លើ​បុរស​ជនជាតិ​ហ្វាំង​ឡ​ង់​ជាង​១.០០០​នាក់ ដែល​មាន​អាយុ​ពី​៤៦​ឆ្នាំ ទៅ​៦៥​ឆ្នាំ​អំឡុងពេល​នៃ​ការចាប់ផ្តើម​នៃ​ការស្រាវជ្រាវ ហើយ​បន្ទាប់មក​បាន​តាមដាន​ពួក​គេ​អស់​រយៈពេល​ជា​១២​ឆ្នាំ​។ អំឡុងពេល​នៃ​ការតាមដាន​, បុរស​៦៧​នាក់​ទទួលរង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ជា​សរុប​, បុរស​ដែល​មាន​កម្រិត lycopene ខ្ពស់​បំផុត​គឺ​មាន​៥៥%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មាន​កម្រិត​ប្រឆាំង​អុកស៊ីតកម្ម​នេះ​តិច​បំផុត​។ នៅពេល​ដែល​អ្នកស្រាវជ្រាវ​សំដៅលើ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែមួយ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​កំណក​ឈាម​, ពួកគេ​បាន​រកឃើញថា បុរស​ដែល​មាន​កម្រិត lycopene ខ្ពស់​បំផុត​គឺ​មាន​៥៩%​ដែល​ហាក់ដូចជា​មិនមាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាង​អ្នក​ដែល​មាន​កម្រិត​នេះ​ទាប​បំផុត​។​

​អ្នកស្រាវជ្រាវ​បាន​រក​មិន​ឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​កម្រិត​អ្នកប្រឆាំង​អុកស៊ីត​កម្ម alpha-carotene, beta-carotene, alpha-tocopherol និង​retinol នៅក្នុង​ឈាម​នោះទេ​, នេះ​ដោយ​យោងតាម​ការចេញផ្សាយ​នៅក្នុង Neurology​។​

​ជូ​នី កា​ពី (Jouni Karppi) ដែល​មកពី​សាកលវិទ្យាល័យ Eastern Finland បាន​និយាយថា ការស្រាវជ្រាវ​នេះ​បន្ថែម​ទៅលើ​ការបង្ហាញ​ថា អាហារ​ដែល​ជា​ផ្លែ​ឈើ និង​បន្លែ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ លទ្ធផល​បាន​គាំទ្រ​ដល់​ការណែនាំ​ដែល​មនុស្ស​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ដែលនាំអោយ​មាន​ការថយចុះ​ខ្លាំង​ចំពោះ​ចំនួន​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​វេជ្ជបណ្ឌិត រ៉ា​ហ្វា​អែល អរ​ធី​ស (Rafael Ortiz) ជា​ប្រធាន​ផ្នែក​មជ្ឈមណ្ឌល​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ខាង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​-​សរសៃឈាម​ខាងក្នុង​នៅ​មន្ទីរពេទ្យ Lenox Hill ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់​ពី​កំហាប់​ខ្ពស់​នៃ lycopene នៅក្នុង​ឈាម និង​ការថយចុះ​អត្រា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ អ្នក​ជក់បារី​បាន​បន្ថយ​កម្រិត​នៃ lycopene​។ Lycopene គឺជា​អ្នក​ប្រឆាំង​អុកស៊ីតកម្ម​មួយ​, បន្ថយ​ការ​រលាក​, ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​ការកកើត​ជា​កំណក​ឈាម​។​

​អរ​ធី​ស​បាន​បន្ថែមថា ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​គួរតែ​ញ៉ាំ​អាហារ​ដែល​ជា​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ជាពិសេស​ផ្លែ​ប៉េង​ប៉ោះ ហើយ​ជៀសវាង​ការជក់បារី​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង