ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​អាច​មាន​កម្រិត​ហានិភ័យ​ដូចនឹង​ជំងឺ​សរសៃឈាម​បេះដូង​ដែរ​ចំពោះ​មនុស្ស​ដែល​ធ្លាប់​មាន​ការ​គាំងបេះដូង​ពី​មុន​នោះ​។​

វា​ត្រូវ​បាន​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា អ្នកជំងឺ​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំងបេះដូង​, ប៉ុន្តែ​នេះ​គឺជា​ការស្រាវជ្រាវ​ទីមួយ​ដើម្បី​បង្ហាញ​ថា​ហានិភ័យ​របស់​ពួកគេ​សម្រាប់​ជំងឺ​បេះដូង​នេះ​អាច​ខ្ពស់​ដូចនឹង​អ្នក​រស់រាន​ពី​ការ​គាំងបេះដូង​នោះ​។​

ចំពោះ​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​លើ​អត្រា​នៃ​ការ​គាំងបេះដូង និង​ការស្លាប់​ក្នុងចំណោម​១,៣​លាន​នាក់​នៅក្នុង​ប្រទេស​កាណាដា​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​, ជំងឺ​ទឹកនោម​ផ្អែម​, ធ្លាប់​មាន​ការ​គាំងបេះដូង ឬ​មាន​ការរួម​គ្នា​នៃ​កត្តា​ហានិភ័យ​ទាំងនេះ​តែម្តង​។​

វេជ្ជបណ្ឌិត ម៉ា​សេ​ឡូ តូនេ​លី​(Marcello Tonelli) នៃ​សាកលវិទ្យាល័យ Alberta និង​មិត្ត​រួម​ការងារ​របស់​គាត់​បា​ន​រកឃើញថា ហានិភ័យ​នៃ​ការ​គាំងបេះដូង​ក្នុងចំនោម​មនុស្ស​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​, ជំងឺ​ទឹកនោម​ផ្អែម ឬ​មាន​ជំងឺ​ទាំងពីរ​នេះ​តែម្តង​គឺ​បាន​ប្រៀបធៀប​ទៅនឹង​មនុស្ស​ដែល​ធ្លាប់​មាន​ការ​គាំងបេះដូង​។​

ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ទស្សនា​វ​ដ្តី The Lancet បានបង្ហាញ​ថា ជំងឺ​តម្រងនោម​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កំណត់​មនុស្ស​លើ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​

តូនេ​លី​បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា នេះ​គឺជា​ករណី​ដ៏​សម្បើម​ដើម្បី​ពិចារណា​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​ក្លាយទៅជា​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​, មានន័យ​ថា អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​បាន​ត្រូវ​គេ​ប្រៀបធៀប​ដូច​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​លើ​អ្នក​ដែល​ធ្លាប់​មាន​ការ​គាំងបេះដូង​នោះ​។​

តូ​លេ​នី​បាន​និយាយថា អ្នកជំងឺ​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​មាន​អត្រា​ខ្ពស់​នៃ​ការស្លាប់​ពី​ជំងឺ​បេះដូង​បន្ទាប់ពី​គាំងបេះដូង​ជាង​ប្រជាជន​ធម្មតា​ដែល​បាន​សង្កត់ធ្ងន់​លើ​តម្លៃ​នៃ​ការការពារ​ជំងឺ​សរសៃឈាម​បេះដូង​តាមរយៈ​ការព្យាបាល​ដោយ​ថ្នាំ និង​ការប្រែប្រួល​របៀប​រស់នៅ​។ អត្រា​នៃ​ការស្លាប់​ពី​ជំងឺ​បេះដូង​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​នោះ​គឺ​ស្រដៀង ឬ​ខ្ពស់ជាង​អត្រា​នៃ​ការស្លាប់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​

ជូ​ច បា​គ្រីស​(George Bakris) នៃ​សាកលវិទ្យាល័យ ឈី​កាហ្គោ​បានសម្គាល់​ឃើញថា ការស្រាវជ្រាវ​នេះ​ត្រូវ​ការបង្ហាញ​ពី​ការប្រុងប្រយ័ត្ន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង