ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​សម្រក​ទម្ងន់​ក្នុង​កម្រិត​មធ្យម​បន្ថយ​កម្រិត​នៃ​ការ​រលាក​ដែល​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក​មួយ​ចំនួន​។​រឿង​បែប​នេះ​កើត​មាន​យ៉ាង​ហោច​ណាស់​ក៏​ចំពោះ​ស្ត្រី​ក្រោយ​អស់​រដូវ​ដែរ​។​

​ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​,​ ស្ត្រី​វ័យ​ចំណាស់​ដែល​សម្រក​ទម្ងន់​យ៉ាងតិច​៥%​តាម​រយៈ​ការ​តមចំណី​អាហារ​តែ​មួយ​មុខ​ ឬ​ការ​តម​អាហារ​គួប​ផ្សំ​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​នោះ​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​សញ្ញា​សម្គាល់​សំខាន់​នៃ​ការ​រលាក​គឺ​ C-reactive​ protein​ និង​ interleukin-6​។​

​ដោយ​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ទេ​,​ ការ​កើនឡើង​កម្រិត​សមាសធាតុ​ទាំង​ពីរ​នេះ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​ចំពោះ​ជំងឺមហារីក​ទូទៅ​ រួម​មាន​ជំងឺមហារីក​សុដន់​,​ ពោះវៀនធំ​,​ សួត​ និង​ស្បូន​ជាដើម​។​

​ការ​រក​ឃើញ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ Cancer​ Research​ ។​

​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​ អា​ណេ​ មី​ក​ធី​ណេ​ន​(Anne​ McTiernan)​បាន​និយាយ​ថា​ ការ​ស្រាវជ្រាវ​របស់​យើង​គាំទ្រ​ការ​ស្រក​ទម្ងន់​តាម​រយៈ​ការ​បន្ថយ​កាឡូរី​ និង​បង្កើន​លំ​ហាត់ប្រាណ​ដែល​មាន​ន័យ​ថា​ ការ​បន្ថយ​លក្ខណៈ​សម្គាល់​ជីវសាស្ត្រ​នៃ​ការ​រលាក​ និង​លើស​ពី​នេះ​បន្ថយ​យ៉ាង​ខ្លាំង​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​ចំពោះ​អ្នក​លើស​ទម្ងន់​ និង​ស្ត្រី​ក្រោយ​អស់​រដូវ​ដែល​ធាត់​ខ្លាំង​។​

​ដើម្បី​បន្ថយ​១០%​នៃ​ទម្ងន់​ខ្លួន​របស់​ពួក​គេ​,​ ស្ត្រី​ត្រូវ​បានអោយ​តមចំណី​អាហារ​កុំអោយ​ឡើង​កាឡូរី​,​ អោយ​ហាត់ប្រាណ​ពី​មធ្យម​ទៅ​ខ្លាំង​ក្នុង​រយៈពេល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ ឬ​ធ្វើ​ទាំង​ពីរ​តែ​ម្តង​។​

​ការ​សិក្សា​បាន​បង្ហាញ​ថា​ អំឡុង​ពេល​មួយ​ឆ្នាំ​នៃ​ការ​សិក្សា​,​ កម្រិត​ C-reactive​ protein​ ត្រូវ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​៣៦%​ចំពោះ​អ្នក​ដែល​ធ្វើការ​តម​អាហារ​តែ​មួយ​មុខ​ និង​៤២%​ចំពោះ​ក្រុម​ដែល​តម​អាហារ​ផង​ដែរ​ និង​ធ្វើ​លំ​ហាត់ប្រាណ​ផង​។​ កម្រិត​ Interleukin-6​ ត្រូវ​បាន​ថយ​ចុះ​ដល់​២៣%​ចំពោះ​ក្រុម​ដែល​ធ្វើការ​តម​អាហារ​តែ​មួយ​មុខ​ និង​២៤%​ចំពោះ​ក្រុម​ដែល​តម​អាហារ​ផង​ និង​ធ្វើ​លំ​ហាត់ប្រាណ​ផង​។​ មានការ​ថយ​ចុះ​ជា​លំដាប់​ចំពោះ​កម្រិត​ដែល​ត្រូវ​បាន​មើលទៅ​លើ​ស្ត្រី​ដែល​សម្រក​ទម្ងន់​យ៉ាងតិច​៥%​នោះ​។​ ការ​ធ្វើ​លំ​ហាត់ប្រាណ​តែ​មួយ​មុខ​មិន​ប៉ះពាល់​ដល់​លក្ខណៈ​សម្គាល់​ជីវសាស្ត្រ​លើ​ការ​រលាក​ឡើយ​។​

​មិន​មាន​ព័ត៌មាន​ណា​ដែល​ស្ត្រី​៤៣៨​នាក់​ចំពោះ​ការ​សិក្សា​ត្រូវ​បាន​វិ​វត្ត​ទៅ​ជា​ជំងឺមហារីក​នោះ​ឡើយ​។​ ការ​សិក្សា​បាន​និយាយ​ថា​ ការ​ថយ​ចុះ​ប្រហែលជា​៤០%​ចំពោះ​ C-reactive​ protein​ អាច​ត្រូវ​បាន​គេ​រំពឹង​ទុក​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​,​ ស្បូន​ និង​ជំងឺមហារីក​ដទៃ​ទៀត​ចំពោះ​ស្ត្រី​ក្រោយ​អស់​រដូវ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង