សក់ដែលកក់ឡើងស្អាតហើយប្រហែលជាធ្វើអោយមានអារម្មណ៍ល្អ និងមានក្លិនក្រអូប ប៉ុន្តែការឧស្សាហ៍កក់សក់ពេកអាចធ្វើអោយសក់ស្ងួត, ស្រអាប់ និងពុកផុយ។
វេជ្ជបណ្ឌិត ប៉ារ៉ាឌី មីមីរ៉ានី (Paradi Mirmirani, MD) អ្នកឯកទេសខាងជំងឺសើស្បែក និងជំនាញខាងស្រាវជ្រាវទៅលើជំងឺសក់និយាយាថា “សក់គឺជាសរសៃ ចូរគិតថាវាជាសរសៃរោមសត្វ៖ កាលណាអ្នកកក់សក់កាន់តែច្រើន ភាពអាក្រក់របស់វានឹងកើតមានកាន់តែច្រើនដែរ។ ជាមួយគ្នានេះដែរមិនមានហេតុផលណាដែលត្រូវកក់សក់រាល់ថ្ងៃនោះទេ”។ ការដែលឧស្សាហ៍កក់សក់អាចធ្វើអោយសក់មើលទៅដូចសរសៃចំបើងអញ្ជឹងដែរ។

តើវាមិនមែនជាការចំអកទេឬដែលថា ទម្លាប់នៃការកក់សក់របស់យើងត្រូវមានការចូលរួមប្រើសាប៊ូមានពពុះដែលទៅកាត់បន្ថយជាតិប្រេងពីធម្មជាតិរបស់សក់ ហើយបន្ទាប់មកបែរជាប្រើប្រេងអប់សក់ដើម្បីអោយវាទន់ម្តងទៀត?
យើងច្រើនតែងប្រើប្រាស់សាប៊ូកក់សក់ដែលមានពពុះដើម្បីសម្អាតបានល្អ ប៉ុន្តែការពិតពពុះទាំងនេះត្រូវបានបង្កើតឡើងដោយធាតុផ្សំមិនល្អដូចជាសារធាតុ សូលហ្វាត ដែលមានក្នុងសាប៊ូកក់សក់នោះតែម្តង។ តាមពិត សូលហ្វាតទាំងនេះគ្មានមុខងាអ្វីដែលត្រូវមកសម្អាតស្បែកក្បាលឡើយ វាគ្រាន់តែជាទម្រងធាតុផ្សំមួយដើម្បីបង្កើតជាពពុះប៉ុណ្ណោះ តែវាបែរជាធ្វើអោយស្ងួតសោះទៅវិញទេ។
វេជ្ជបណ្ឌិត មីមីរ៉ានី និយាយថា “នោះគឺជាអ្វីដែលយើងធ្លាប់ជួបប្រទះរួចហើយ ដោយសារតែយើងមើលឃើញការធ្វើពាណិជ្ជកម្មជាមួយនឹងសារធាតុពពុះសធំៗ។ សាប៊ូកក់សក់ទៅកំចាត់ជាតិប្រេង និងកោសិការស្បែកជាច្រើនចេញពីស្បែកក្បាល។ វាមិនមែនកំពុងតែធ្វើរឿងដែលសរសៃសក់ត្រូវការនោះទេបើសិនជាអ្នកប្រើផលិតផលជាច្រើនដែលកំពុងតែធ្វើអោយសក់ទៅជាស្រអាប់ៗនោះ។ ប៉ុន្តែជាទូទៅ សាប៊ូមិនមែនល្អសម្រាប់សរសៃនោះទេ”។
លោក នីច អារ៉ូជូ (Nick Arrojo) ម្ចាស់ស្ទូឌីយោ New York’s Arrojo និងជាអតីតអ្នកច្នៃម៉ូតនៅ TLC និយាយថា “ការកក់សក់រាល់ថ្ងៃងាយនឹងធ្វើអោយមនុស្សយើងត្រូវការផលិតផលលេងស្តាយកាន់តែច្រើន។ ព្រោះវាគឺជាអ្វីដែលអាចសម្អាត់បានល្អ វាក៏ធ្វើអោយសរសៃសក់ទន់ និងរលោង ដូច្នេះហើយទើបមានការពិបាកក្នុងការកាច់ស្តាយ។ គាត់បានបន្តទៀតថា “ធាតុផ្សំពីធម្មជាតិមានពពុះតិច ប៉ុន្តែវានៅតែមានថាមពលនៃការសម្អាតច្រើនជាមួយនឹងការបន្ថែមនូវអត្ថប្រយោជន៍នៃការមិនសូវមានសំណល់”។
សរុបសេចក្តីមក ការផ្លាស់ប្តូរយកផលិតផលណាដែលគ្មានជាតិសូលហ្វាត ឬសាប៊ូពុំមានពពុះអាចការពារសក់កុំអោយខូចបាន៕