បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម អ្នកត្រូវដឹងអាហារណា គួរហូប និង អាហារណា មិនគួរហូប។
ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃ។ ជំងឺទឹកនោមផ្អែម ដែលមិន អាចគ្រប់គ្រងបានមានផលវិបាកធ្ងន់ធ្ងរជាច្រើន រួមទាំង ជំងឺបេះដូង ជំងឺតម្រងនោម ពិការភ្នែក និងផលវិបាក ផ្សេងៗទៀត។
ការទទួលទានអាហារមួយចំនួនអាចបង្កើនកម្រិតជាតិស្ករ និងអាំងស៊ុយលីនក្នុងឈាមរបស់អ្នក និងជំរុញការរលាក ដែលអាចបង្កើនហានិភ័យនៃជំងឺ។
ដើម្បីកុំអោយជំងឺទឹកនោមផ្អែម អ្នកមិនគួរបរិភោគអាហារ ដូចខាងក្រោមនេះឡើយ៖
១ អាហារមានជាតិស្ករ
២ សាច់ចៀន
៣ សាច់មានជាតិខ្លាញ់
៤ សាច់ជ្រូក
៥ ស្បែកមាន់
៦ ត្រីចៀន
៧ ទឹកក្រូចកំប៉ុង
៨ បាយ
៩ ភេសជ្ជះប៉ូវកម្លាំង
១០ អាហារកែច្នៃ
១១ ផ្លែឈើផ្អែមខ្លាំងដូចជាទុរេន
សំខាន់អ្នកជំងឺទឹកនោមផ្អែមត្រូវបរិភោគ បន្លៃ ផ្លែឈើ និង ត្រី អោយបានច្រើន។ ទន្ទឹមជាមួយគ្នានោះ អ្នកជំងឺត្រូវធ្វើ ការហាត់ប្រាណយ៉ាងតិចប្រាំថ្ងៃក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយជាតិស្ករក្នុងឈាម។