យើងសូមជម្រាបអ្នកថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហានេះឡើយ។ ស្ត្រីមួយចំនួនមានបញ្ហានេះ។

ដំបូងអ្នកត្រូវយល់ថាបញ្ហាមិនមានកូនគឺអាចបណ្តាលមកពីស្ត្រីនិងពេលខ្លះអាចបណ្តាលមកពីបុរស។ ជូនកាលទៀត វាអាចមកពីទម្លាប់នៃការរួមភេទរបស់អ្នក។ ដូច្នេះ អ្នកត្រូវព្យាយាម។

ជាដំបូងអ្នកត្រូវយល់ថាការមានកូនអាចកើតឡើង នៅពេលមេជីវិតញីឬអូវុលជួបជាមួយមេជីវិតឈ្មោលឬស្ពែម៉ាតូសូអ៊ីត។

ការយល់ដឹងនៅពេលអ្នកបញ្ចេញពងអូវុល – និងការរួមភេទជាទៀងទាត់ 5 ថ្ងៃមុន និងនៅថ្ងៃនៃការបញ្ចេញពងអូវុល – អាចធ្វើអោយប្រសើរឡើងនូវឱកាសនៃការមានគភ៌។

សម្រាប់ស្ត្រីមានរដូវទៀងទាត់ ២៨ ថ្ងៃមកម្តងនោះ ជាទូទៅការបញ្ចេញពងអូវុលកើតមាន នៅថ្ងៃទី១៤ មុនពេលការមករដូវលើកក្រោយ។ នៅពេលវាបញ្ចេញមក មេជីវិតញីនោះនឹងធ្វើដំណើរមកកាន់បំពង់ fallopian ហើយស្នាក់នៅទីនោះរយៈពេល ១២ ទៅ ២៤ ម៉ោង ដែលវាអាចបង្កកំណើតបាន។ មេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​បំពង់​បន្ត​ពូជ​របស់​ស្ត្រី​បាន​រយៈពេល​ប្រាំ​ថ្ងៃ​បន្ទាប់​ពី​ការ​រួម​ភេទ​ក្រោម​លក្ខខណ្ឌ​ត្រឹមត្រូវ ។ ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​គឺ​ខ្ពស់​បំផុត​នៅ​ពេល​មេ​ជីវិត​ឈ្មោល​មាន​នៅ​ក្នុង​បំពង់​ស្បូន​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល​។ ដូច្នេះ អ្នកត្រូវរួមភេទនៅអំឡុងពេលនៃការបញ្ចេញអូវុលឬ នៅជុំវិញថ្ងទី១៤ នៃការមករដូវ។ ទន្ទឹមនោះ អ្នកក៏គួរតែរួមភេទទៀងទាត់រាល់ថ្ងៃ ឬ ពីរថ្ងៃម្តង ឬក៏ ពីរដងក្នុងមួយសប្តាហ៍ដើម្បីបង្កើ ឱកាសមានកូន។

បើសិនជាវានៅតែមិនអាចមានកូនទៀត អ្នកនិងស្វាមីរបស់អ្នកត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីរកមូលហេតុនិងដំណោះស្រាយអោយអ្នកអាចមានកូនបានតាមប្រាថ្នារបស់អ្នក៕

កំណត់សម្គាល់៖ បើលោកអ្នកមានចម្ងល់សុខភាព សូមសរសេរសំនួរមកកាន់គ្រូពេទ្យ health.com.kh។ យើងរីករាយនឹងដោះស្រាយចម្ងល់របស់លោកអ្នកតាមជំនាញវេជ្ជសាស្ត្រ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង