មិនអ្នកអានម្នាក់បានសួរថា គាត់មានអង្គែក្បាល ហើយ ព្យាបាលជាដោយ អង្គែចេះតែមានរហូត។ តើមកពីអ្វី?

មុនដំបូង យើងគួរស្វែងយល់អំពីរោគសញ្ញានៃអង្គែក្បាល។

អង្គែក្បាលមានរោគសញ្ញាដូចខាងក្រោមនេះ៖

-អង្គែមាននៅលើស្បែកក្បាល សក់ ចិញ្ចើម ពុកចង្ការ ឬពុកមាត់ និងធ្លាក់មកលើ ស្មារបស់អ្នក។

-ស្បែកក្បាលរមាស់

-សញ្ញា និងរោគសញ្ញាអាចកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ្នកស្ត្រេស ហើយវាមានទំនោរនឹងកើតឡើងច្រើននៅរដូវត្រជាក់ និងរដូវប្រាំង។

ពេលណាត្រូវទៅជួបគ្រូពេទ្យ

មនុស្សភាគច្រើនដែលមានអង្គែស្បែកក្បាលមិនត្រូវការការថែទាំពីគ្រូពេទ្យទេ។ ជាទូទៅវាអាចបាត់បាន ដោយប្រើសាប៊ូកក់សក់ដែលជួយកំចាត់អង្គែ។ ប៉ុន្តែបើសិនជាវាមិនបាត់ទេ  ចូអ្នកទៅជួបវេជ្ជបណ្ឌិតដែលមានឯក ទេសខាង ជំងឺស្បែក។ គ្រូពេទ្យនឹងរកមូលហេតុ កំណត់រោគវិនិច្ឆ័យ និង ធ្វើការព្យាបាល ទៅតាមមូលហេតុនៃការកើតអង្គែនោះ។

បើលោកលោកស្រីមានចម្ងល់អំពីបញ្ហាឬជំងឺ សូមទាក់ទងមកយើងខ្ញុំ។ យើងខ្ញុំរីករាយនឹងផ្តលចម្លើយជូនអ្នកតាមវិជ្ជាជីវ:វេជ្ជសាស្ត្រ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង