មានអ្នកខ្លះក្រោយពេលសម្រាលកូនរួច ពោះមិនអាចស្រកបានឡើយ គឺនៅតែប៉ោងដដែល តាមពិតទៅនេះមិនមែនជាក្បាលពោះទេ គឺអ្នកកំពុងតែមានផ្ទៃពោះហើយ តើវាជារឿងល្អឬទេដែលទើបនឹងបង្កើតកូនរួច ហើយមានផ្ទៃពោះភ្លាម? តើសម្រាលកូនហើយប៉ុន្មានខែទើបអាចរួមភេទបាននោះ?

តាមពិតទៅពេលដែលអ្នកទើបនឹងសម្រាលកូនហើយភ្លាម អ្នកមិនគួរឆាប់រួមភេទនោះទេ ដោយអ្នកអាចចាំដល់ក្រោយ៦អាទិត្យ ឬ២ខែទើបចាប់ផ្តើមរួមភេទ មិនថាអ្នកដែលកើតដោយធម្មជាតិ ឬវះឡើយ ព្រោះក្រោយពេលដែលអ្នកសម្រាលហើយភ្លាម ស្បូនត្រូវការបញ្ចេញឈាមកង្វក់ទាំងឡាយមកក្រៅអស់ ដូចនេះបើអ្នករួមភេទនៅពេលនេះ វានឹងពិបាក ហើយថែមទាំងអាចនាំមេរោគទៅក្នុងខ្លួនអ្នកទៀតផង ម្យ៉ាងទៀតវានឹងរារាំងមិនឲ្យឈាមទាំងនោះអាចបន្តបញ្ចេញមកក្រៅបានអស់ឡើយ ហើយវានឹងធ្វើឲ្យអ្នកមានជំងឺឆ្លងផ្សេងៗយ៉ាងងាយ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចប៉ះពាល់ដល់ស្បូនអ្នកទៀតផង ដែលមិនអាចធ្វើឲ្យវាឆាប់ត្រឡប់មករូបរាងដើម ជាងនេះទៅទៀត ក្រោយពេលដែលទើបនឹងសម្រាលរួច អ្នកម្តាយប្រហែលជាគ្មានអារម្មណ៍ក្នុងការរួមភេទនោះទេ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរបាន ក្រៅពីហេតុផលទាំងនេះ ការសម្រាលកូនញឹកពេកក៏មិនល្អដែរ អ្នកគួរតែឃ្លាត២ឆ្នាំទើបបង្កើរកូនមួយទៀត នោះវានឹងមិនងាយប៉ះពាល់ដល់សុខភាពអ្នកទេ៕