ចាប់ពីការប្រើទូរស័ព្ទដៃរហូតដល់កុំព្យូទ័រ ពិភពលោកយើងទាំងមូលស្ទើរតែពោរពេញទៅដោយការប៉ះពាល់ ឬសម្លឹងមើលកញ្ចក់ ឬ Screen ទាំងអស់ហើយ។ ដូច្នេះអ្នកប្រហែលជាបារម្ភច្រើនអំពីសុខភាពភ្នែកហើយ។ មួយវិញទៀត បញ្ហាភ្នែកតែងកើតមានជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅពេលអាយុកាន់តែច្រើន។

ដើម្បីពង្រឹងដល់សុខភាពភ្នែក និងភ្នែកកាន់តែមើលឃើញច្បាស់ យកល្អគួរតែបញ្ចូលអាហារទាំងអស់ខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃផងទៅ៖
1. ការ៉ុត
2. ដំឡូងជ្វា
3. ស្ពៃស្ពីណាច
4. ក្រូច
5. ទន្លាប់
6. គ្រាប់សណ្តែក
7. ត្រីសាលម៉ុង
8. ស៊ុត
9. ផលិតផលទឹកដោះគោ
ការពាក់វ៉ែនតាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារភាពមើលឃើញច្បាស់របស់ភ្នែក។ អ្នកក៏គួរតែសម្រាកពីការមើលកុំព្យូទ័រផងដែរ។ ទម្លាប់ទាំងនេះក៏នឹងជួយថែរក្សាសុខភាពភ្នែកអ្នកបានទោះបីជាអាយុកាន់តែច្រើនក៏ដោយ៕