គេ​អាច​មើល​ដឹង​ពី​ចិត្ត​របស់​ស្ត្រី​ម្នាក់​ៗ​តាម​រយ​:​មើល​របៀប​ស្លៀកពាក់​របស់​ពួក​គេ ។

ស្លៀកពាក់​តាម​របៀប​ស្រគត់ស្រគំ :​ជា​មនុស្ស​រ៉ូ​មែន​ទិ​ក​ពូកែ​ស្រមើស្រមៃ ទន់ភ្លន់ អៀន​ច្រើន ខ្លាច​ច្រើន ប៉ុន្តែ​ចូល​ចិត្ត​លាក់​អារម្មណ៍​ក្នុង​ចិត្ត​តែ​ម្នាក់ឯង ។

ស្លៀកពាក់​បែប​សុភាព តែ​ទាន់សម័យ : ជា​មនុស្ស​មិន​ចូល​ចិត្ត​ប្រជែង​ជាមួយ​អ្នក​ដទៃ មានគំនិត​សុទិដ្ឋិនិយម ពូកែ​សម្រប​ខ្លួន ចូល​ចិត្ត​ស្រមើស្រមៃ ប៉ុន្តែ​មិនសូវ​អត់ធ្មត់ មិនសូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។

ស្លៀកពាក់​បែប​សម័យនិយម​: ជា​មនុស្ស​សាម​ញ្ញា​ស្រឡាញ់​មិត្តភក្តិ មិន​ត្រូវការ​ភាព​លេចធ្លោ ប៉ុន្តែ​ចំពោះ​ស្នេហា ត្រូវការ​ភាព​លេចធ្លោ​ជាង​ធម្មតា ។

ស្លៀកពាក់​បែប​សិច​ស៊ី​: ជា​មនុស្ស​ឆ្លាត ទន់ភ្លន់ ដើរ​ទាន់​សង្គម មាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួនឯង ចូល​ចិត្ត​ធ្វើ​ជា​ជាង​និយាយ និង​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​គំនិត​របស់​ខ្លួនឯង ប៉ុន្តែ​មិន​ចូល​ចិត្ត​ជីវិត​បែប​សាមញ្ញ និង​ជា​មនុស្ស​ពិបាក​នឹង​យល់ចិត្ត​បន្តិច ។

ស្លៀកពាក់​បែប​ហួស​សម័យ​: ជា​មនុស្ស​ចូល​ចិត្ត​ជួយ​យកអាសារ​អ្នក​ដទៃ រួសរាយ​រាក់ទាក់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ តែ​ស្នេហា​វិញ​គឺ​លួច​ស្រឡាញ់​គេ​តែ​ម្នាក់ឯង មិន​ហ៊ាន​សារភាព ។

ស្លៀកពាក់​ធម្មតា​ៗ : ជា​មនុស្ស​ឆាប់​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​មាន​សុទិដ្ឋិនិយម​ជា​និច្ច ។

ស្លៀកពាក់​បែប​ហ៊ឺហា​: ជា​មនុស្ស​រួសរាយ សកម្ម​ក្នុង​ការងារ ស្រឡាញ់​មិត្តភក្តិ និង​យុត្តិធម៌ តែ​ជា​មនុស្ស​មាន​ស្នេហ៍​ច្រើន​ក្នុង​ពេល​តែ​មួយ ។

ស្លៀកពាក់​ឆើតឆាយ​: ជា​មនុស្ស​ចូល​ចិត្ត​ភាព​សប្បាយ បើកចំហ​និង​មាន​មន្ត​ស្នេហ៍​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង