មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​ប្រ​ជ្រុល​លើ​ដងខ្លួន​។ ប្រជ្រុយ​ខ្លះ​តូច ខ្លះ​ធំ ប៉ុន្តែ​ទីតាំង​ដែល​ប្រជ្រុយ​ទាំងនោះ​កើត​មាន​សុទ្ធតែ​មាន​អត្ថន័យ​ពិសេស​ៗ​របស់​វា​ទាំងអស់​។ មាន​ប្រជ្រុយ​ច្រើន​ណាស់​ដែល​មាន​ទំនាក់ទំនង​នឹង​ទ្រព្យសម្បត្តិ​របស់​មនុស្ស ហើយ​ខ្លះ​ទៀត​ទាក់ទង​នឹង​ភ័ព្វសំណាង​គ្រួសារ និង​ខ្លះ​ទៀត​ទាក់ទង​នឹង​សុខភាព​។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចង់បាន​សំណាងល្អ សុខភាព​ល្អ និង​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ដូច្នេះ​តើ​អ្នក​ចង់​ដឹង​ថា​តើ​ទីតាំង​នៃ​កន្លែង​កើត​ប្រជ្រុយ​មាន​អត្ថន័យ​ដូច​ម្តេច​ខ្លះ​ដែរ​ទេ?

ប្រជ្រុយ​នៅ​សៀតផ្កា
ប្រជ្រុយ​នៅ​លើ​សៀតផ្កា​មាន​ទំនាក់ទំនង​នឹង​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ ដូច្នេះ​បើសិនជា​អ្នកមាន​ប្រជ្រុយ​បែប​នេះ​មែន មាន​ន័យ​ថា អ្នក​នឹង​មានឱកាស​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណាមួយ​ជា​មិន​ខាន​។ វា​ប្រហែលជា​ឱកាស​ការងារ ឬ​ធ្វើ​ដំណើរ​កម្សាន្ត​។

ប្រជ្រុយ​នៅ​ចន្លោះ​ចិញ្ចើម
នេះ​គឺជា​ប្រជ្រុយ​ដំណាង​ឲ្យ​មុខរបរ ដែល​វា​ទាក់ទង​នឹង​ការ​រីក​ចម្រើន​ខាង​មុខរបរ និង​ភាព​ផ្កុំ​ថ្កើ​ន​នៃ​អាជីវកម្ម​របស់​ខ្លួន​។ វា​អាច​បញ្ជាក់​បាន​ថា អ្នក​នឹង​មានការ​ឡើង​ឋានៈ ឡើង​ប្រាក់ខែ ឬអ្វី​មួយ​ខ្ពង់ខ្ពស់​មិន​ខាន​។

ប្រជ្រុយ​នៅ​ចន្លោះ​ភ្នែក និង​ចិញ្ចើម
តំបន់​មួយ​នេះ​មាន​ទំនាក់ទំនង​នឹង​ផ្ទះ​របស់​អ្នក ដូច្នេះ​បើសិនជា​អ្នកមាន​ប្រជ្រុយ​នៅ​កន្លែង​នេះ មាន​ន័យ​ថា អ្នកជា​មនុស្ស​ដែល​ចេះ​ដឹង​រឿង​សព្វគ្រប់​។ អ្នក​គឺជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​ល្អជា​មួយ​អ្នក​ដទៃ និង​អាច​ក្លាយជា​អ្នកដឹកនាំ​ទៀត​ផង​។

ប្រជ្រុយ​នៅ​លើ​បបូរមាត់​ខាងលើ
បើសិនជា​អ្នកមាន​ប្រជ្រុយ​នៅ​លើ​បបូរមាត់​ខាងលើ មាន​ន័យ​ថា អ្នក​បារម្ភ​បំផុត​គឺ​ចំណីអាហារ និង​ការ​ស្លៀកពាក់​។ អ្នកមាន​ជំនាញ​ខាង​ទំនាក់ទំនង​យ៉ាង​ល្អ និង​ជាទី​ពេញ​និយម​សម្រាប់​មិត្តភក្តិ​។

ប្រជ្រុយ​នៅ​ថ្ពាល់
បើសិនជា​ប្រជ្រុយ​កើតឡើង​ថ្ពាល់ មាន​ន័យ​ថា អ្នក​នឹង​បាន​កាន់​ដំណែង​ការងារ​មួយ​ដ៏​មាន​ឥទ្ធិពល​ខ្លាំងក្លា ហើយ​ទ្រព្យសម្បត្តិ​ក៏​ហូរហៀរ​ដែរ​។

ប្រជ្រុយ​នៅ​លើ​បាតដៃ
បើសិនជា​ប្រជ្រុយ​កើត​លើ​បាតដៃ វា​តែងតែមាន​ន័យ​ថា អ្នក​នឹង​មិន​ដែល​មាន​លុយ​តិច​ចាយ​ឡើយ អ្នកជា​មនុស្ស​ឆ្លាត មាន​មហិច្ឆតា និង​អាច​ក្លាយទៅជា​អ្នកដឹកនាំ​យ៉ាង​ងាយ​។ បើសិនជា​វា​កើតឡើង​ខ្នង​បាតដៃ​វិញ មាន​ន័យ​ថា អ្នកមាន​សមត្ថភាព​ខាង​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​យ៉ាង​ខ្លាំង ហើយ​អ្នក​ក៏​មាន​លុយ​ចាយ​ច្រើន​ដែរ​។

ប្រជ្រុយ​នៅ​ប្រអប់ជើង
បើសិនជា​អ្នកមាន​ប្រជ្រុយ​នៅ​បាតជើង មាន​ន័យ​ថា អ្នកជា​មនុស្ស​ធ្វើ​ដំណើរ​ច្រើន រីករាយ​នឹង​ម្ហូបអាហារ​ខុស​ៗ​គ្នា​ជាដើម​។ អ្នក​ក៏​ជា​មនុស្ស​ដ៏​ពេញ​និយម​នៅ​កន្លែងធ្វើការ និង​អាច​ក្លាយទៅជា​អ្នកដឹកនាំ​ដ៏​ល្អ​ទៀត​។

ដូច្នេះ​អ្នក​បាន​យល់​ដឹង​ខ្លះ​ៗ​ហើយ​អំពី​អត្ថន័យ​របស់​ប្រជ្រុយ​ដែល​មាននៅ​លើ​រាង​កាយ​។ វា​នឹង​ក្លាយទៅជា​រឿង​សប្បាយ​ផង និង​ភ្ញាក់ផ្អើល​ផង​។ ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​មិន​មានការ​យល់​ច្រឡំ​អំពី​វា​ទៀត​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង