+គ្រឿងផ្សំ
ទឹកស្ករ ១២០ក្រាម
គល់ស្លឹកគ្រៃ ១០០ក្រាម (២-៣ដើម)
ទឹកសុទ្ឋ ៥០០ក្រាម

+វិធីធ្វើ
យកស្លឹកគ្រៃមកលាងអោយស្អាត កាត់ជាកំណាត់ខ្លីៗ ដំអោយបែក
ដាក់ឆ្នាំងស្ងោជាមួយទឹកអោយពុះ រហូតដល់ទឹកស្លឹកគ្រៃចេញ មកលាយជាមួយទឹក ជាពណ៌បៃតង ទុកមួយស្របក់ ទើបលើកចេញ ត្រងច្រោះយកដើមស្លឹកគ្រៃចោល ថែមទឹកស្ករ ភ្លក្សមើលតាមចូលចិត្ត ។
ពេលពិសា ត្រូវដួសទឹកកកដាក់កែវ ចាក់ទឹកស្លឹកគ្រៃ ចូលពិសាតែម្តង ។
កំណត់សំគាល់
ស្លឹកគ្រៃ មានវីតាមីន A ផូស្វ័រ កាល់ស្យូម ជួយបន្ថែមក្លិនក្រអូប ដល់អាហារ ។
បំបាត់អាការឆ្អល់ពោះ ហើមពោះ ចុកសៀត បញ្ចុះទឹកនោម បញ្ចេញញើស បន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញ ។
អ្នកអាចយកគល់ស្លឹកគ្រៃចាស់ ហាន់ស្តើងៗ លីងអោយឡើងពណ៌លឿង ឆុងធ្វើទឹកតែ ពិសាម្តង ១ពែង ១ថ្ងៃ ៣ដង ក៏អាចជួយបញ្ចុះទឹកនោម បានយ៉ាងល្អផងដែរ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855