មានអ្នកខ្លះតែងតែដាក់រូបថតកូនរបស់ខ្លួននៅមុខអេក្រង់ទូរស័ព្ទជានិច្ច ដោយសារតែស្រឡាញ់កូនពេក ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់ហុងស៊ុយរបស់កូនយ៉ាងណា។
នៅពេលដែលអ្នកដាក់រូបថតកូននៅមុខអេក្រង់ទូរស័ព្ទ វាអាចនឹងធ្វើឲ្យកូនអ្នកឆាប់ឈឺ ហើយតែងតែមានភាពភ័យខ្លាចនៅពាក់កណ្តាលយប់ ដោយសារតែអេក្រង់របស់អ្នកមួយភ្លេតភ្លឺ មួយភ្លេតងងឹត ដែលងាយប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ដោយសារតែវាមិនត្រូវនឹងហុងស៊ុយរបស់កូន។ នៅកោះតៃវ៉ាន់មានកូនក្មេងម្នាក់តែងតែឈឺជានិច្ច ហើយគេងមិនស្ងប់ឡើយនៅពេលយប់ ដោយសារតែអ្នកម្តាយម្នាក់នោះបានដាក់រូបកូនរបស់ខ្លួននៅលើទូរស័ព្ទ ក្រោយមកមានគេប្រាប់ អ្នកម្តាយនោះក៏ប្តូរចេញ ហើយកូនក៏មិនសូវមានជំងឺដូចពីមុនដែរ។ នេះហើយជាហុងស៊ុយដែលអ្នកមិនជឿមិនបាន ប៉ុន្តែមានអ្នកខ្លះបែរជាមិនអីទៅវិញ នេះគឺមកពីហុងស៊ុយរបស់កូនទេ មានកូនក្មេងខ្លះត្រូវនឹងទូរស័ព្ទ ហើយខ្លះមិនត្រូវ ដូចនេះយកល្អបើចៀសបាន អ្នកមិនគួរដាក់រូបកូននោះទេនៅពេលដែលគេនៅតូចពេក៕
