ប្រសិនជាអ្នកចង់ឲ្យថ្លើមអ្នក មានសុខភាពល្អ អ្នកអាចអនុវត្តតាមវិធីខាងក្រោមបាន។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ព្រោះចន្លោះម៉ោង១១ ដល់ម៉ោង១ ជាពេលវេលាដែលថ្លើមកំពុងតែបញ្ចេញជាតិពុល។ ដូចនេះ វាត្រូវការគេងលក់ស្ងប់ ដើម្បីបញ្ចេញជាតិពុលទាំងនោះ។
- អ្នកមិនគួរញ៉ាំថ្នាំច្រើនទេ មិនថាថ្នាំចិន ឬថ្នាំបារាំងទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ថ្លើមអ្នកទាំងអស់។
- អ្នកគួរតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានច្រើន។ ការហាត់ប្រាណទាំងនេះ ក៏អាចជួយថែរក្សាថ្លើមអ្នកមិនឲ្យកើតមានបញ្ហាដែរ។
- ការរក្សាទម្ងន់ឲ្យនៅឋេរ ក៏ជាវិធីមួយក្នុងការការពារថ្លើមដែរ។ នៅពេលដែលយើងមិនសូវធាត់ខ្លាំង វានឹងមិនប៉ះពាល់ដល់សុខភាពថ្លើមឡើយ។
- ការរក្សាចិត្តឲ្យស្ងប់ ហើយសប្បាយរីករាយ ក៏ជាវិធីពិសេសមួយដែលអាចការពារថ្លើមអ្នកមិនឲ្យមានជំងឺដូចគ្នា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855