​ប្រសិន​ជា​អ្នក​សុបិន្ត​ឃើញ​របស់​ទាំង​៥​ខាងក្រោម​នេះ អ្នក​នឹង​អាច​ទទួលបាន​លាភ​ក្នុងពេល​ឆាប់ៗ​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  • ​បើ​អ្នក​សុបិន្ត​ឃើញ​អ្នក​កំពុងតែ​និយាយ​ជា​មួយ​មេដឹកនាំ​ល្បីៗ ថែមទាំង​មាន​ភាពស្និទ្ធស្នាល នោះ​មានន័យ​ថា​ការងារ និង​មុខរបរ​របស់​អ្នក​ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​អាច​ឡើង​ខ្ពស់​។ ជាពិសេស អ្នក​នឹង​អាច​ត្រូវបាន​គេ​លើក​តម្កើន​ផងដែរ​។​
  • ​នៅពេល​ដែល​អ្នក​សុបិន្ត​ឃើញ​មនុស្ស​ស្លាប់ បញ្ជាក់ថា អ្នក​នឹង​អាច​ទទួលបាន​លាភ​ដែល​នឹកស្មាន​មិន​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ អ្នក​នឹង​អាច​ទទួលបាន​ដំណឹង​ឡើង​ឋានៈ​ផងដែរ​។​
  • ​ប្រសិន​ជា​អ្នក​សុបិន្ត​ឃើញ​ដំរី នោះ​អ្នកនឹង​ជិត​មាន​រឿង​មង្គល​ចូលមក​ដល់​ហើយ​។ ជាពិសេស ទ្រព្យ​ក៏​កំពុងតែ​រត់​មក​រក​អ្នក​ដែរ​។​
  • ​បើ​អ្នក​សុបិន្ត​ឃើញស​ត្វតោ​វិញ នោះ​មិនយូរប៉ុន្មាន នឹង​មានទ្រព្យ​មួយផ្នែក​ហូរ​ចូល​មក​។​
  • ​នៅពេល​ដែល​អ្នក​សុបិន្ត​ឃើញ ទន្លេ ឬ​បឹង វា​អាច​ប្រាប់​អ្នក​ថា អ្នក​កំពុងតែ​អាច​ជួប​នឹង​លាភ ហើយ​លាភ​នោះ​ជា​លាភ​ខ្ពស់​ផង​ដែរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង