​អ្នក​អាច​មើល​ដឹង​ពី​ច​រឹត​របស់​មនុស្ស​ម្នាក់​តា​មរយៈ​ប្រភេទ​ឈាម ជាពិសេស​មនុស្ស​ដែល​ឆេវឆាវ​តែម្តង​។ ដូចនេះ​តើ​មនុស្ស​ប្រភេទ​ឈាម​ណា​ដែល​មាន​ច​រឹត​ឆាប់​ឆេវឆាវ​ជាងគេ​?

​ប្រភេទ​O
មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​គឺជា​បុគ្គល​ដែល​មាន​ច​រឹត​ឆាប់​ឆេវឆាវ​បំផុត សូម្បី​តែ​រឿង​បន្តិចបន្តួច​ក៏​អាច​ធ្វើឲ្យ​គេ​ខឹង​បានដែរ​។​

ឈាម​ប្រភេទ​B
មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​មើលទៅ​មាន​ច​រឹត​ល្អ ប៉ុន្តែ​នៅពេលដែល​មាន​រឿង​ម្តងៗ គេ​តែងតែ​ភ្លេច​នូវ​ច​រឹត​ដើម ហើយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​គឺ​មិនដឹង​ពី​មូលហេតុ​នៃ​ការខឹង​នោះទេ​។​

ឈាម​ប្រភេទ​AB
មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​គឺ​មិន​ងាយ​ខឹង​ឡើយ ប៉ុន្តែ​នៅពេលដែល​ខឹង​ម្តងៗ​គឺ​ខ្លាំង​បំផុត តែ​ដោយសារ​តែ​គេ​ជា​បុគ្គល​ដែល​ចេះ​គ្រប់គ្រង​កំហឹង​របស់​ខ្លួន នោះ​គេ​ឆាប់​ខឹង​ក៏​ឆាប់​បាត់​ដែរ​។​

ឈាម​ប្រភេទ​A
អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះ​គឺ​មាន​ចិត្ត​អត់ធ្មត់​ខ្លាំងណាស់ ដោយ​គេ​មិន​ងាយ​ខឹង​ឡើយ ប៉ុន្តែ​នៅពេលដែល​គេ​ខឹង លទ្ធផល​គឺ​ធ្ងន់ធ្ងរ​បំផុត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង