កាលពីអត្ថបទមុនៗយើងខ្ញុំបានប្រាប់អ្នកពីអត្តចរិតរបស់មនុស្សដែលមានប្រភេទឈាមខុសៗគ្នារួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីមនុស្សដែលមានឈាមប្រភេទOវិញម្តង។ តើមានចរិតបែបណាទៅ?

អ្នកដែលមានឈាមប្រភេទនេះ ទោះបីជាដាក់ម៉ោងរោទិ៍ក៏មិនក្រោកតាមម៉ោងរោទិ៍ដែរ។ គេជាមនុស្សដែលតែងតែភ្លេចទិញនូវរបស់សំខាន់ពេលដែលទៅផ្សារម្តងៗ ដោយត្រឡប់មកផ្ទះវិញទើបចាំ។ ម្យ៉ាងទៀតគេជាមនុស្សដែលមានប្រាក់ខែប៉ុន្មានចាយទាំងអស់គ្មានសល់ឡើយ។ ជាងនេះទៅទៀតគេជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់ ហើយក៏ចូលចិត្តឈ្លក់វង្វែងនឹងខ្លួនឯងដែរ។ គេជាមនុស្សដែលមានចំណង់ចំណូលចិត្តច្រើន ហើយស្រឡាញ់សត្វខ្លាំងណាស់។ ហើយនៅពេលដែលមើលរឿង តែងតែទប់អារម្មណ៍របស់ខ្លួនមិនយំតាមតួអង្គកំសត់ឡើយ៕