បើយោងទៅតាមស្ថិតិបាននិយាយថា ក្នុងចំណោមនុស្សទាំងអស់ លើពិភពលោកយើងនេះ មាន ២០ភាគរយហើយ ដែលមានស្នាមខួចនៅលើមុខ។ យ៉ាងណាមិញ នៅប្រទេសកម្ពុជាយើង ក៏មិនខុសគ្នានឹងប្រទេសផ្សេងៗទៀតដែរ ដែលថា ឲ្យតែមនុស្សថ្ពាល់ខួច គឺគួរឲ្យស្រឡាញ់ណាស់ ប៉ុន្តែ ភាគច្រើនពួកគេមិនដឹងថា អត្ថន័យពិតរបស់ការខួច នៅលើមុខនោះ មានន័យបែបណាឲ្យប្រាកដឡើយ។

ការខួច បណ្តាលមកពីការខូចរបស់សាច់ដុំរបស់មុខ
រឿងនេះស្តាប់មើលទៅ ទំនងជាមិនគួរឲ្យជឿនោះទេ តែការពិតគឺថា ការខួចកើតឡើង ដោយសារតែការខួចខាត នូវសាច់ដុំណាមួយ នៅក្នុងចំណោមសាច់ដុំមុខរបស់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី ក៏មានមនុស្សជាច្រើន បែរជាទៅធ្វើការវះកាត់កែសម្ផស្ស ដើម្បីទទួលបានការខូច របស់សាច់ដុំទាំងនេះទៅវិញ ហើយអស់លុយច្រើនទៀត។
ការខួច ជាប់ទាក់ទងនឹងភាព ជាយុវវ័យគ្មានទីបញ្ចប់
អ្នកវិទ្យាសាស្ត្រជឿថា ស្នាមខួចបន្តិចបន្តួចទាំងនេះ ធ្វើឲ្យមនុស្សយើងមើលទៅក្មេងជាងវ័យ។ ហេតុដូច្នេះហើយ ទើបជាទូទៅស្នាមខួច ច្រើនកើតឡើងលើក្មេងតូចៗបែបនេះ។ ប៉ុន្តែ បើសិនជាមនុស្សពេញវ័យ នៅមានស្នាមខួចជាប់មុខទៀតនោះ នៅតែមើលទៅក្មេងជាងវ័យដដែល។
ទំនៀមទម្លាប់ជាច្រើនយល់ថា ការខួចលើមុខ ជាសញ្ញានៃការមានសំណាង និងរុងរឿង
កាលពីមុន មនុស្សយើងចាប់ផ្តើម ជឿទៅលើស្នាមខួចត្រង់ថា វាជាសញ្ញាពិតប្រាកដមួយ នៃការមានសំណាង។ គំនិតនេះដែរ កើតឡើងនៅពេលពួកគេ សម្គាល់ឃើញស្នាមខួច នៅលើថ្ពាល់កូនតូចៗរបស់ពួកគេតែម្តង។
ញញឹមស្អាត
អ្នកប្រហែលជាសម្គាល់ដឹងហើយថា តារាហូលីវ៉ូដ ៦០ ភាគរយហើយ ដែលមានស្នាមខួចលើមុខពួកគេ ហើយមើលទៅគឺស្រស់ស្អាតតែម្តង។ យ៉ាងណាមិញ បើសិនជាអ្នកមិនទាន់មានស្នាមខួចទេ បារម្ភអី គ្រាន់តែញញឹមទៅក៏ស្អាតដែរ។
ជាហ្សែន
ស្នាមខួច គឺជារឿងដំណរពូជ។ អ្នកដែលមានស្នាមខួចលើមុខនោះ លុះត្រាតែ ឪពុក ម្តាយ ឬជីដូនជីតារបស់គេមានស្នាមខូចដែរ។
មានភាពទាក់ទាញខាងផ្លូវភេទកាន់តែខ្លាំង
ការសិក្សាថ្មីបានបញ្ជាក់ថា អ្នកដែលមានស្នាមខួច ទំនងជាមានភាពទាក់ទាញ ខាងផ្លូវភេទកាន់តែខ្លាំង។ បើសិនជាអ្នកសម្គាល់ឃើញថា មានមនុស្សមើលមុខអ្នកខ្លាំងខុសធម្មតានោះ វាអាចជាសញ្ញាមួយបញ្ជាក់ថា អ្នកផ្តល់ភាពទាក់ទាញ ដល់ពួកគេដោយសារតែស្នាមខួចលើមុខហើយ៕