១. ចំណាយពេលច្រើន នៅជាមួយកូន
ទោះបីជាអ្នករវល់ជាមួយនឹងការងារ ឬអ្វីក៏ដោយ អ្នកត្រូវដាក់ផែនការ ឬកាលវិភាគ ដើម្បីនៅជាមួយកូន កំដរគេសិក្សា ហាត់ប្រាណ ឬលេងកំសាន្តជាដើម។ កង្វះការនៅជាមួយគ្នា នឹងធ្វើឲ្យកូនខ្វះភាពកក់ក្តៅ ហើយភាពស្និទ្ធស្នាលរបស់អ្នក និងកូន ក៏កាន់តែឆ្ងាយទៅៗដែរ។ ពេលខ្លះ កូនអាចភ្លេចមុខ ឬស្អប់អ្នកទៀតផង។

២. កុំប្រើអំពើហឹង្សាលើកូន
នេះជាចំណុចសំខាន់បំផុត ដើម្បីក្លាយជាឪពុកម្តាយល្អ ដូច្នេះ ទោះបីជាអ្នកខឹង នឹងកូនយ៉ាងណាក្តី អ្នកត្រូវទប់អារម្មណ៍ ហើយពន្យល់គេតាមសម្រួល។ ការប្រើអំពើហឹង្សា វាគ្មានប្រយោជន៍អ្វីនោះទេ គឺបានតែកូនស្អប់ កូនមានជំងឺផ្លូវចិត្ត ហើយខ្លាចគេខ្លាចឯងប៉ុណ្ណោះ ហើយថ្ងៃក្រោយ គេនឹងអនុវត្តតាមអ្នក ពេលគេខឹងម្តងៗ។
៣. ធ្វើជាគម្រូល្អ
វាក៏ជាចំណុច ដែលមិនអាចអត់បាននោះដែរ ពីព្រោះ មានតែអំពើល្អទេ ទើបអាចបង្រៀនគេបានល្អ ជាងការនិយាយល្អ៕