អ្វី​ទៅ​ជា​ជំងឺ​គាំងបេះដូង?

ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវ​បាន​រាំងស្ទះ
មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ
ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែ​ម្តង
ប្រហែលជា​អាច​ឱ្យ​បេះដូង និង​សួត​ឈប់​ធ្វើការ​ផង
មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដែល​ជា​ហេតុ​នាំ​ឱ្យ​ស្ទះ

រឿង​នេះ​អាច​ដោយសារ​តែ​៖
កក​ជាតិ​កាលស្យូម ឬ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម
កត្តា​ដំណពូជ
ការ​ជក់បារី
ធាត់​ជ្រុល
សម្ពាធ​ឈាម​ឡើង​ខ្ពស់
បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត
មាន​ជំងឺ​រលាក​សរសៃឈាម​អាក់ទែ
មានការ​ប៉ះទង្គិច ឬ​ជំងឺ​លើ​បេះដូង​តែ​ម្តង

សញ្ញា​ដែល​អាច​គិត​ថា​មាន​ជំងឺ​គាំងបេះដូង

ឈឺទ្រូង
ឈឺ​ស្មា ឬ​ដៃ
ពិបាក​ដកដង្ហើម
បែកញើស
ក្រហាយ​ដើមទ្រូង
ចង្អោរ
ឈឺពោះ

ការ​សង្គ្រោះ​បឋម

ព្យាយាម​សម្រាក
បន្ធូរ​សម្លៀក​បំពាក់​ដែល​កំពុង​តែ​តឹង​ៗ
ប្រើ​ថ្នាំ​បើសិនជា​មាន
ការ​ឈឺចាប់​នឹង​ស្រាកស្រាន្ត​ទៅ​វិញ​ក្នុង​រយៈពេល​៣​នាទី​ក្រោយ​ពី​ប្រើ​ថ្នាំ​រួច
បើសិនជា​គ្មាន​ថ្នាំ​ទេ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ
ផ្តល់​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បើសិនជា​ត្រូវការ
ផ្តល់​ជា​ការ​សង្កត់​ទ្រូង (Cardiopulmonary Resuscitation, CPR)
ក្នុង​ករណី​ដែល​ស្ទាប​ជីពចរ​មិន​បាន
ត្រូវ​ដាក់​ប្រអប់ដៃ​នៅ​លើ​ទ្រូង ហើយ​សង្កត់​ចុះ
ចូរ​សង្កត់​ទ្រូង​១៥​ដង ហើយ​ផ្លុំ​ខ្យល់​ចូល​មាត់​ពីរ​ដង
ចូរ​បន្ត​ធ្វើ​រហូត​ដល់​គ្រូពេទ្យ​មក​ដល់

វិធី​បង្ការ​ជំងឺ​គាំងបេះដូង

ពិនិត្យ​សុខភាព​ជា​ទៀងទាត់
ចៀសវាង​ភាព​ស្ត្រេ​ស
ផ្តាច់​បារី ឬ​ស្រា
គ្រប់គ្រង​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោមផ្អែម
គ្រប់គ្រង​ទម្ងន់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង