​ថ្លើម​របស់​មនុស្ស​យើង​ស្ថិតនៅ​ផ្នែក​ខាងស្តាំ និង​ខាងលើ​នៃ​ពោះ ហើយ​វា​ក៏​ត្រូវបាន​ការពារ​យ៉ាង​ល្អ​ពី​ឆ្អឹងជំនី​ផងដែរ​។ ថ្លើម​គឺជា​សរីរាង្គ​ដ៏​រឹង​ជាង​គេ​បំផុត​នៃ​រាងកាយ​មនុស្ស​។ ថ្លើម​មាន​សារៈសំខាន់​ណាស់​សម្រាប់​មុខងារ​ជាច្រើន​ក្នុង​ខ្លួន​។ ជំងឺថ្លើម​មាន​ច្រើន​ជាង ១០០​ប្រភេទ​ខុសៗ​គ្នា ហើយក៏​មាន​អាការៈ​ជំងឺ​ស្តែង​ចេញ​ខុសៗ​គ្នា​ផង​ដែរ​។

មួយចំនួន​នៃ​ជំងឺ​ទាំងនេះ​គឺ​ជា​ជំងឺ​រលាក​ថ្លើម ជំងឺថ្លើម​ដោយសា​រគ្រឿង​ស្រវឹង ក្រិន​ថ្លើម និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អាការៈ​ដំបូង​គេ​បំផុត ដែល​បញ្ជាក់ថា ថ្លើម​របស់​អ្នក​កំពុងតែ​វិវឌ្ឈន៍​ទៅរក​ភាពខូ​ច​ខាត​ហើយ​៖
•​ ​ឈឺ​ក្នុង​ក្រពះ​
•​ ​ខ្សោយ និង​អស់កម្លាំង​ពី​ក្នុង​ខ្លួន​
•​ ​មិន​ឃ្លាន​អាហារ​
•​ ​ការរំលាយ​អាហារ​មិនបាន​ល្អ​
•​ ​ទឹកនោម​ប្រែ​ពណ៌​
•​ ​លាមក​ប្រែ​ពណ៌​
•​ ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​
•​ ​ហើម​ពោះ ឬ​កើត​ទាច​ទឹក​
•​ ​ហើម​កែងជើង និង​ប្រអប់ជើង​
•​ ​រមាស់​ស្បែក​កាន់តែខ្លាំង​
•​ ​ឈឺ​ក្នុង​ពោះ​
•​ ​ទល់​លាមក រាក​រូស និង​ហូរឈាម​ក្នុង​ពោះវៀន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង