​ទាំងនេះ​ហើយ​គឺជា​រឿង​ដែល​គួរឲ្យខ្លាច​បំផុត​មួយ​ដែល​ស្ត្រី​ជា​ច្រើន​រកឃើញថា​មាន​ថ្នក់​អ្វី​ធ្លាក់​ចេញ ពី​ក្នុង​ទ្វារមាស​របស់​នាង​។ ទោះបីជា​ពួកគេ​ព្យាយាម​រុញ​វា​ចូលទៅក្នុង​វិញ ក៏​នៅតែ​លាន​ចេញ​ទៀត​ដែរ​។ អញ្ចឹង​ចូរ​ស្រមៃ​មើលទៅ​ថា តើ​វា​គួរឲ្យខ្លាច និង​ឈឺចាប់ ព្រមទាំង​មិន​ស្រួល​ក្ន​ងុ​ខ្លួន​ប៉ុណ្ណា​ទៅ​បើសិន​វា​កើតឡើង​លើ​ខ្លួន​បែបនេះ ហើយក៏​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ចំពោះ​រាងកាយ​ទៀត​នោះ​។
​ជំងឺ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ជំងឺ​ស្រុត​ស្បូន មានន័យ​ថា ស្បូន​របស់​ស្ត្រី​ធ្លាក់​ចេញមក​ខាងក្រៅ​រាងកាយ​តាមរយៈ​រន្ធ​ទ្វារមាស​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​រចនាសម្ព័ន្ធ​ទ្រទ្រង់​រស់​ស្បូន​ចុះខ្សោយ​។

​មូលហេតុ​
​មូលហេតុ​ធំ​បំផុត​នៃ​ជំងឺ​ស្បូន​ស្រុង​គឺ​ដោយសារ​ការ​មាន​ផ្ទៃពោះ​។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺថា នៅពេល​សរសៃ​ចង​ក្នុង​អាង​ត្រគាក​ធូរ​ពេក វា​នឹង​ធ្វើឲ្យ​សរីរាង្គ​ខាងក្នុង​ធ្លាក់​ចុះ​មកក្រោម​។ យ៉ាងណាមិញ មាន​កត្តា​ច្រើន​ទៀត​ដែល​ចូលរួម​ដូចជា ការវះកាត់​ក្នុង​អាង​ត្រគាក ការ​ធាត់​ជ្រុល ក្អក​រ៉ាំរ៉ៃ ទល់​លាមក លើ​ក​របស់​ធ្ងន់ៗ និង​អាយុ​កាន់តែច្រើន​។
​រោគសញ្ញា​
•​ ​មាន​ថ្នក់​លោ​យ​ចេញពី​ទ្វារមាស​
•​ ​មាន​អារម្មណ៍​ថា​នោម​មិនដឹង​ខ្លួន ឬ​ចេះតែ​ចង់​នោម​ជាប់​មិន​បាត់​
•​ ​ទល់​លាមក​
•​ ​ឈឺចាប់​ក្នុងពេល​រួមភេទ​
•​ ​ឈឺ​ខ្នង​
•​ ​ពិបាក​ក្នុងការ​បន្ទោបង់​
​តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ទៅ​បើសិនជា​មាន​បញ្ហា​ស្បូនស្រុត​បែបនេះ​?
​ដំបូង​ឡើយ​កុំ​ទាន់​ភ័យ​អ្វី​ទាំងអស់​។ ការស្រុត​របស់​ស្បូន​នេះ​គឺ​កើតឡើង​ជា​ញឹកញាប់ ហើយក៏​មិន​គម្រាម​គំហែង​ដល់​អាយុជីវិត​ដែរ​។ តាមពិតទៅ សម្រាប់​ទម្រ​ង​តិចតួច​នៃ​ការស្រុត​ស្បូន​គឺ​មិនបាច់​ព្យាបាល​ឡើយ​។ យ៉ាងណាមិញ បើសិនជា​អាការៈមាន​លក្ខណៈ​ធ្ងន់ធ្ងរ រហូត​ដល់​មិន​ស្រួល​ក្នុង​ខ្លួន​ខ្លាំង ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​រោគ​ស្ត្រី​ដើម្បី​ព្យាបាល​ទៅ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង