ជំងឺមហារីកពោះវៀនធំគឺជាជំងឺដែលកើតមានច្រើនគួរសម នៅលើមនុស្សដែលមានវ័យរាងចំណាស់បន្តិច។ ករណីភាគច្រើននៃជំងឺមហារីកពោះវៀនធំ គឺចាប់ផ្តើមពីការមានដុំតូចមួយ ដែលមិនមែនជាជំងឺមហារីកនៅឡើយ (noncancerous) ក្នុងទម្រង់ជាដុំប៉ូលីប។ យូរៗទៅ ដុំសាច់ប៉ូលីបទាំងនេះ នឹងក្លាយទៅជាជំងឺមហារីក។ ប៉ូលីប គឺតូចៗ ហើយអាចនាំអោយមានរោគសញ្ញា តិចតួចតែប៉ុណ្ណោះ។

ចំពោះហេតុផលនេះហើយទើបគ្រូពេទ្យបានធ្វើការណែនាំ អោយមានការធ្វើតេស្តពិនិត្យសុខភាពជាទៀងទាត់ដើម្បីជួយការពារជំងឺមហារីកពោះវៀនធំដោយកំណត់រកអោយឃើញដុំសាច់ប៉ូលីប មុនពេលពួកវាក្លាយទៅជាជំងឺមហារីក។ អាចមានរោគសញ្ញាមួយចំនួន ដែលអាចបញ្ជាក់បានថា អ្នកអាចនឹងមានជំងឺមហារីកពោះវៀនធំរួមមាន ៖
- មានបញ្ហាក្នុងការបន្ទោរបង់ ដូចជាម្តងរាគ ម្តងទល់លាមក
- មានការហូរឈាម ឬអាចមានឈាមក្នុងលាមក
- មានភាពមិនស្រួលពោះជានិច្ចកាល ដូចជា ចុកពោះ ទល់ខ្យល់
- មានអារម្មណ៍ថា បន្ទោរបងមិនអស់លាមកទាំងស្រុងពីពោះ
- ខ្សោយអស់កម្លាំង
- ស្រកទម្ងន់ដែលមិនអាចពន្យល់បាន។
មនុស្សជាច្រើនដែលមានជំងឺមហារីកពោះវៀនធំ អាចនឹងមិនធ្លាប់មានរោគសញ្ញាទាំងនេះទេនៅក្នុងដំណាក់កាលដំបូងនៃជំងឺ។ នៅពេលដែលរោគសញ្ញាលេចឡើង វាទំនងជាអាចនឹងប្រែប្រួល ដោយអាស្រ័យលើទំហំនៃជំងឺមហារីកនិងទីតាំងនៅក្នុងពោះវៀនធំរបស់អ្នក៕