​រោគសញ្ញា​នៃ​ជំងឺ​ឈា.ម​ក្រ​កក មាន​ភាពប្រែប្រួល មិន​ទៀងទាត់​ទេ អាស្រ័យ​ទៅតាម​ចំនួន​ខ្វះខាត​នៃ Clotting Factor ដែល​ជា​ប្រូតេអ៊ីន​ធ្វើអោយ​ឈា.មកក​។ បើសិនជា​កម្រិត​របស់​វា​ទាប​ខ្លាំង អ្នក​ប្រហែលជា​អាច​មាន​ការ​ហូរឈា.ម​ភ្លាមៗ​។ បើសិនជា​កម្រិត​នោះ​ចុះ​ទាប​បន្តិច ឬ​ក្នុង​កម្រិត​មធ្យម អ្នក​ប្រហែលជា​មាន​ការ​ហូរ​ឈា.ម​តែ​ក្រោយ​ពេល​វះកាត់ ឬរ​បួស​អ្វី​ប៉ុណ្ណោះ​។    ​រោគសញ្ញា នៃ​ការ​ហូរឈា.ម​ភ្លាមៗ​មានដូចជា ៖

  • ​ស្នាម​ជាំ​ច្រើន​ធំៗ ឬ​ជ្រៅៗ​
  • ​ឈឺ​សន្លាក់ និង​ហើម​សន្លាក់ ដោយសារតែ​ការ​ហូរឈា.ម​នៅ​ខាងក្នុង​
  • ​ហូរ​ឈា.ម​ខ្លាំងក្លា ឬ​ជាំ​ខ្លាំងក្លា​ដោយ​មិន​ដឹង​មូលហេតុ​
  • ​មាន​ឈា.ម​ក្នុង​ទឹកនោម ឬ​លាមក​
  • ​បន្ត​ហូរឈា.ម​ជាប់​ពេល​ដាច់​ស្បែក ឬ​របួស ឬ​ក្រោយ​ពេល​វះកាត់ ឬ​ដក​ធ្មេញ​
  • ​ឈា.ម​ច្រមុះ​ដោយ​មិន​ដឹង​មូលហេតុ​
  • ​តឹង​សន្លាក់​
  • ​ចំពោះ​កូន​ក្មេង​ទើប​កើត អាច​យំ​ដោយ​មិន​មាន​ហេតុផល​
  • ​ហូរ​ឈា.ម​ខុសធម្មតា ក្រោយពី​ចាក់​វ៉ាក់សាំង​រួច​។​

​រោគសញ្ញា​ប្រកាស​អាសន្ន​របស់​ជំងឺ​ឈា.ម​ក្រ​កក មានដូចជា ៖

  • ​ឈឺចាប់ ហើម និង​ក្តៅ​សន្លា​ក់ធំៗ​ដូចជា ជង្គង់ កែងដៃ សន្លាក់​ត្រគាក និង​ស្មា​ភ្លាមៗ ឈឺ​សាច់​ដុំដៃ និង​ជើង​ផងដែរ​
  • ​ការ​ហូរឈា.ម​ចេញ​ពី​កន្លែង​មាន​របួស ជាពិសេស បើសិន​ជា​អ្នក​មាន​ទម្រង់​ជំងឺ​ឈា.ម​ក្រក​ក​ធ្ងន់ធ្ងរ​
  • ​ឈឺ​ក្បាល​ខ្លាំងក្លា​
  • ​ក្អួត​ម្តង​ហើយ​ម្តងទៀត​
  • ​អស់កម្លាំង​ខ្លាំង​
  • ឈឺ​ក​
  • ​ភ្នែក​មើល​ឃើញ​ពីរៗ​។​

​ទារក​ដែល​មាន​ជំងឺ​ឈាម​ក្រ​កក​ ​ពេល​ដំបូង ក្មេង​ដែល​មាន​ជំងឺ​ឈា.ម​ក្រ​កក ច្រើន​តែ​មិន​មាន​បញ្ហា​អ្វី​ទាក់ទង​នឹង​ជំងឺ​នេះ​នោះ​ទេ​។ ប៉ុន្តែ​ចំពោះ​ទារក​ដែល​ចាប់ផ្តើម​ចេះ​វៀរ ធ្លាក់​ពី​ទី​ខ្ពស់ ឬ​ដួល វា​នឹង​អាច​មាន​ការ​ជាំ​ស្បែក​កើតមានឡើង​។ នេះហើយ គឺជា​ការ​ហូរ​ឈាម​ក្នុង​ជាលិកា​ទន់ៗ ហើយ​វា​ប្រហែល​ជា​កើត​មាន​ច្រើនដង កាលណា​ក្មេង​នោះរ​ពិស​កាន់តែច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង