រោគសញ្ញានៃជំងឺតេតាណូស ជាធម្មតា កើតមានពី ៤ ទៅ ២១ ថ្ងៃ បន្ទាប់ពីអ្នកបានឆ្លងបាក់តេរីដែលបណ្តាលឱ្យមានជំងឺនេះ។ ជាទូទៅ រោគសញ្ញាចាប់ផ្តើមនៅ ១០ ថ្ងៃបន្ទាប់ ប៉ុន្តែ វាអាចមានតិចតួចក្នុងករណីដែលរោគសញ្ញាកើតមានក្នុងរយៈពេលមួយថ្ងៃ ឬជាច្រើនខែ។ រោគសញ្ញាចម្បងៗនៃជំងឺតេតាណូស គឺមានដូចជា ៖

- សាច់ដុំឡើងរឹង
- សាច់ដុំកន្ត្រាក់ជាប់។
រោគសញ្ញាទាំងនេះអាចនឹងប៉ះពាល់ដល់សាច់ដុំ ដែលនៅជិតបំផុតទៅនឹងមុខរបួស។ បន្ទាប់មកពួកវានឹងរាលដាលទៅសាច់ដុំផ្សេងទៀតដូចជា ៖
- សាច់ដុំថ្គាម ដែលធ្វើឱ្យមានការលំបាកខ្លាំងក្នុងការបើកមាត់
- សាច់ដុំបំពង់ក ដែលធ្វើឱ្យពិបាកក្នុងការលេបអាហារ
- សាច់ដុំមុខ ដែលធ្វើឱ្យវាមើលទៅដូចជាមាននរណាម្នាក់ដែលកំពុងញញឹម
- សាច់ដុំក ដែលធ្វើឱ្យផ្អៀងក្បាលទៅមួយចំហៀង
- សាច់ដុំទ្រូង ដែលធ្វើឱ្យការដកដង្ហើមមានការលំបាក
- សាច់ដុំខ្នង ដែលធ្វើអោយមានការឈឺចាប់ឆ្អឹងខ្នង
- សាច់ដុំពោះ
- សាច់ដុំដៃ
- សាច់ដុំជើង ។
ប្រសិនបើបានទទួលការព្យាបាល តេតាណូស ជាធម្មតាគឺជាស្ថានភាពមួយដែលមានរយៈពេលខ្លី ហើយមានរោគសញ្ញាវិវត្តប្រហែលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ការកន្ត្រាក់សាច់ដុំជាប់អាចមានរយៈពេលជាច្រើននាទី និងអាចបន្តរយៈពេលបី ឬបួនសប្តាហ៍។ រោគសញ្ញាផ្សេងទៀតនៃជំងឺតេតាណូសអាចរួមមានដូចជា គ្រុនក្តៅខ្លាំង បែកញើស សម្ពាធឈាមឡើងខ្ពស់ បេះដូងលោតញាប់ជាដើម៕