ជាធម្មតា ជំងឺមហារីកថ្លើមមិនបង្ហាញរោគសញ្ញាអោយយើងដឹងច្បាស់នោះទេ។ ពេលខ្លះអ្នកគ្រាន់តែមានអារម្មណ៍អស់កម្លាំង ក្តៅខ្លួនតិចៗ និងបែកញើសពេលយប់។ នៅពេលដែលវាវិវត្តកាន់តែធ្ងន់ធ្ងរ អ្នកអាចមានរោគសញ្ញាមួយចំនួនដូចជា ៖

- ឈឺ ហើម ឬឈឺពេលប៉ះនៅផ្នែកខាងស្ដាំ និងខាងលើនៃពោះ
- ស្រកទំងន់
- មិនសូវឃ្លានអាហារ
- ស្បែក និងភ្នែកឡើងលឿង
- ឡើងកន្ទួលរមាស់ពេញខ្លួន
- ហើមជើង។
នៅក្នុងដំណាក់កាលកាន់តែធ្ងន់ធ្ងរ អ្នកអាចមានរោគសញ្ញាបន្ថែមទៀតដូចជា គ្រុនក្តៅ ចង្អោរ ក្អួត ខ្សោយអស់កម្លាំង វង្វេង បាត់បង់ចំណង់ផ្លូវភេទ ឈឺនៅផ្នែកខាងឆ្វេងពោះដោយសារតែការអណ្តើករីកក៏រីកធំដែរ និងពេលខ្លះ មានឡើងក្រហមៗនៅលើស្បែកមើលទៅដូចសំបុកពីងពាង៕