រោគសញ្ញាដែលបានរៀបរាប់ខាងក្រោម សុទ្ធតែជារោគសញ្ញាដែលអាចកើតមាន ៖
រោគសញ្ញានៃជំងឺរលាកដៃស្បូនស្រួចស្រាវ ៖
- ក្តៅខ្លួន
- ឈឺពោះខ្លាំង នៅម្តុំខាងក្រោមនៃពោះ
- ឈឺពោះកាន់តែខ្លាំង នៅពេលក្អក
- ឈឺពោះកាន់តែខ្លាង នៅពេលកណ្តាស់
- ឈឺពោះកាន់តែខ្លាំងក្នុងអំឡុងពេលបន្ទោរបង់។
រោគសញ្ញានៃជំងឺរលាកដៃស្បូនរ៉ាំរ៉ៃ ៖
- ឧស្សាហ៍ឈឺពោះផ្នែកខាងក្រោម
- ឈឺខ្នង
- ឈឺនៅពេលរួមភេទ
- ឈឺនៅពេលបន្ទោរបង់
- ឧស្សាហ៍ក្តៅខ្លួន
- ឈឺពេលមានរដូវ
- ឈាមរដូវច្រើនជាងមុន
- ទឹករំអិលទ្វារមាសមានក្លិនអាក្រក់៕
