ការ​ហើម​កូន​កណ្តុរ ជាធម្មតា​កើតមាន​បាន ដោយសារ​តែ​វា​ជា​លទ្ធផល នៃ​ការ​ប្រឈម​ទៅ​នឹង  ពពួក បាក់តេរី និង វីរុស​។ ជា​ករណី​កម្រ ការ​ហើម​កូនកណ្តុរ​នេះ គឺ​អាច​បណ្តាលមកពី​ជំងឺមហារីក ។​


     កូន​កណ្តុរ ឬ អ្នក​អាច​ហៅ​វា​បាន ម្យ៉ាងទៀត​ថា ក្រពេញ​ទឹករងៃ គឺ​មាន​តួនាទី​យ៉ាងសំខាន់ ចំពោះ សម្ថភាព​របស់​រាងកាយ​អ្នក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ពពួក​វីរុស​, បាក់តេរី និង មូលហេតុ​ផ្សេងៗ​ជាច្រើន ទៀត ដែល​អាច​ធ្វើអោយ​អ្នក​មាន​ជំងឺ​។ កន្លែង​ជា​ទូទៅ ដែល​អ្នក​អាច​កត់សម្គាល់​ឃើញ​ពី​វា​បាន​នោះ​គឺ មាន​ដូចជា​នៅ​ត្រង់​៖ ក​, ខាងក្រោម​ចង្កា​, នៅក្រោម​ឃ្លៀក និង នៅ​ក្រលៀន​របស់​អ្នក ។​


     ការ​ហើម​កូនកណ្តុរ​នេះ អាច​ធ្វើអោយ​វា​មានការ​រលាក​បាន​។ ការព្យាបាល​នូវ បញ្ហា​នេះ គឺ​វា​អាស្រ័យ ទៅតាម​មូលហេតុ របស់​វា​។ នៅក្នុង​ករណី​មួយ​ចំនួន រយៈពេល និង ការប្រើ​នូវ​ឱសថ បំបាត់​ការឈឺចាប់ ដោយ​មិន​ចាំបាច់​ត្រូវការ​វេជ្ជបញ្ជា និង ការដាក់​ស្បៃ​ស្អំ​ក្តៅឧណ្ណៗ គឺ​អាច​គឺជា​អ្វី​ដែល​អ្នកនឹង ត្រូវការ ដើម្បី​ធ្វើការ​ព្យាបាល​នូវ ស្ថានភាព​នៃ​ការឡើង​ហើមប៉ោង កូនកណ្តុរ​នេះ​។ នៅក្នុង​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ ការព្យាបាល​នូវ​បញ្ហា​នេះ គឺ​មាន​ការរួម​បញ្ចូល​នូវ ការព្យាបាល​ដោយ​ការវិភាគ​រក​ពី​មូលហេតុ​របស់​វា​។​


    ប្រព័ន្ធ​ទឹករងៃ របស់​អ្នក បាន​ធ្វើការ​រួម​បញ្ចូល​ជាមួយនឹង បណ្តាញ​នៃ​សិរីរៈ​, ស​សៃឈាម និង កូនកណ្តុរ​ជាច្រើន​ទៀត ដែល​មាន​ទីតាំង​នៅក្នុង​រាយ​កាយ​ទាំងមូល​របស់​អ្នក​។ ភាគច្រើន​នៃ កូន​កណ្តុរ របស់​យើង​រាល់គ្នា គឺ​ត្រូវបាន​ស្ថិតនៅត្រង់ តំបន់​នៃ​ក្បាល និង ក ។ ជារឿយៗ កូនកណ្តុរ​ដែល​ស្ថិតនៅ ទីតាំង​នេះ និង ស្ថិតនៅក្រោម​ឃ្លៀក និង ត្រង់​ក្រលៀន​តែង​មាន​ការ​ហើមប៉ោង ។​


    ការ​ហើម​នូវ កូន​កណ្តុរ អាច​ជា​សញ្ញា​មួយ ដែល​ប្រាប់​អ្នក​ថា មាន​បញ្ហា​អ្វីមួយ មិន​ប្រក្រតី​កំពុង​កើត ឡើង​នៅក្នុង​រាងកាយ​របស់​អ្នក​ហើយ​។ នៅពេលដែល​កូនកណ្តុរ​របស់​អ្នក​ចាប់ផ្តើម​ហើមប៉ោង នោះ​អ្នក នឹង​សម្គាល់​ឃើញ​នូវ ៖


•​    ​មាន​ភាព​តឹង​ណែន និង ឈឺចាប់​កើតមាន​ចំពោះ​កូនកណ្តុរ​របស់​អ្នក​។​
•​    ​កូនកណ្តុរ​ដែល​មានកា​រ​ហើមប៉ោង​នេះ អាច​មាន​ទំហំ​ប៉ុន គ្រាប់​សណ្តែក ឬ អាច​ធំ​ជាង​នេះ​។​
     ដោយ​អាស្រ័យ​ទៅតាម មូលហេតុ​នៃ​ការ​ហើមប៉ោង​របស់​កូន​ណ្តុ​រ​អ្នក នោះ​អ្នក​អាច​មាន​នូវ សញ្ញា និង រោគសញ្ញា​ដទៃៗ​ទៀត រួមមាន​ដូចជា​៖


•​    ​ហៀរ​សំបោរ​, ឈឺ​ក​, គ្រុ​នក្តៅ និង ការបង្ហាញ​ប្រាប់​ផ្សេងៗ​ទៀត នូវ​ការ​ចម្លងរោគ​នៃ​ផ្លូវដង្ហើម ផ្នែក​ខាងលើ​។​
•​    ​មានការ​ហើមប៉ោង​កូន​កណ្តុរ នៅ​ពេញ​ខ្លួន​របស់​អ្នក ដែល​អាច​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី​ការ បង្ក​រោគ មានដូចជា​៖ ហ៊ី​វ ឬ  ភាពមិនប្រក្រតី​នៃ​ប្រព័ន្ធ​ការពារ​ភាព​សុំា មាន ដូចជា​ជំងឺរបេង ឬ ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
•​    ​មានការ​ហើមប៉ោង​ចុង​អវយវៈ​ដៃជើង ដែល​វា​អាច​ជា​សញ្ញា​បង្ហាញ​ប្រាប់​ពី ប្រព័ន្ធ​ទឹករងៃ​ត្រូវបាន រាំងស្ទះ ដោយ​ការ​ហើម​កូនកណ្តុរ នៅក្រោម​ស្បែក ដែល​អ្នក​មិន​អាច​មាន​អារម្មណ៍​ដឹងបាន​។​
•​    ​កូនកណ្តុរ​ដែល​មាន​លក្ខណៈ​រឹង​,​រីក​ធំ​ជា​លំដាប់ អាច​ជា​សញ្ញា​បង្ហាញ​ពី​ដុំ​សាច់​។​
•​    ​គ្រុ​នក្តៅ​។​
•​    ​ការ​បែកញើស​យប់​។​


​​តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ ?


     មាន​កូនកណ្តុរ​ដែល​ត្រូវបាន​ហើមប៉ោង​ខ្លះ អាច​ត្រលប់​មក​រក​សភា​ព​ធម្មតា​វិញ នៅពេល​ដែល​ស្ថាន ភាព​មួយចំនួន​អាច​ដោះស្រាយបាន មានដូចជា ការបង្ក​រោគ​ក្នុង​កម្រិត​ស្រាល ។ តែ​ទោះជា​យ៉ាងណា ក៏ដោយ អ្នក​ត្រូវតែទៅ​ជួប​នឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​មាន​ការព្រួយបារម្ភ ឬ ស្ថានភាព​កូនកណ្តុ​រដែល ហើម​របស់​អ្នក មាន​សភាព ៖
•​    ​លេចឡើង ដោយ​មិន​មាន​មូលហេតុ​ណា​ច្បាស់លាស់​។​
•​    ​បន្ត​រីក​ធំ ឬ មាន​វត្តមាន​យូរ​ជាង ២​សប្តាហ៍ ។​
•​    ​មាន​អារម្មណ៍​ថា​តឹង​ណែន ឬ រឹង ឬ អ្នក​មិន​អាច​ធ្វើការ​រុញ​វា​បាន​។​
•​    ​កើត​រួមមាន​ជាមួយនឹង អាការៈ​គ្រុនក្តៅ​ជា​បន្ត , បែកញើស​យប់ ឬ មានការ​ស្រក​ទំងន់​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។​
•​    ​កើតមាន​ផងដែរ នូវ​ការ​ឈឺបំពង់ក ឬ មាន​ភាព​ពិបាក ក្នុងការ​លេប​អាហារ ឬ ដកដង្ហើម ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង