​មាន​កូនក្មេង​មួយចំនួន​នៅពេល​ដែល​ទៅ​ផ្សារ​តែងតែ​ទា​រទិញ​នេះ​ទា​រទិញ​នោះ ហើយ​ប្រសិន​ជា​អ្នក​មិន​ទិញ​ឱ្យ គេ​នឹង​យំ តែ​បើ​អ្នក​ទិញ​ឱ្យ​គេ​នឹង​គិត​ថា​ឱ្យ​តែ​គេ​យំ អ្នកនឹង​ទិញ​ឱ្យ​គេ​ភ្លាម ដូចនេះ​គេ​នឹង​ធ្វើ​បែប​នេះ​រហូត​។​

​នៅពេល​ដែល​កូន​ទារ​ទិញ​របស់​របរ​ផ្សេងៗ អ្នក​អាច​និយាយ​ប្រាប់​គេ​ថា​ចាំ​អ្នកទិញ​របស់របរ​រួច​អស់​ជាមុនសិន អ្នកនឹង​ទិញ​ឱ្យគេ ដើម្បីឱ្យ​គេ​រៀន​ចេះ​អត់ធ្មត់ មិន​ត្រូវ​ទារ​ភ្លាម​ទិញ​ឱ្យ​ភ្លាម​នោះ​ទេ ហើយ​ប្រសិន​ជា​កូន​ព្រម​ទ្រាំ​ដល់​អ្នក​ដើរ​ទិញ​ឥ​វ៉ាន់​អស់ អ្នក​អាច​ទិញ​ឱ្យ​គេ រួច​អរគុណ​គេ​ដែល​បាន​ចាំ​អ្នក ដើម្បី​លើកទឹកចិត្ត​ឱ្យ​គេ​មាន​ភាព​អត់​អ​ធ្មត់ ហើយ​អ្នក​ត្រូវ​តែ​រក្សា​ទង្វើ​នេះ​ចំនួន​២​អាទិត្យ ដោយ​ក្នុង​រយៈពេល​២​អាទិត្យ​នេះ អ្នក​ត្រូវ​តែ​ឱយ​គេ​ចាំ​នៅពេលដែល​គេ​ចង់​ទិញ​របស់​អ្វីមួយ​។​

ក្រោយពេល​២​អាទិត្យ​រួច ប្រសិន​ជា​កូន​នៅតែ​ទា​រទិញ អ្នក​អាច​សាកល្បង​ប្រាប់​គេ​ថា ៖ “​ចាំ​ថ្ងៃស្អែក​ម៉ាក់​នឹង​ទិញ​ឱ្យ​កូន ហើយ​នាំ​កូន​ទៅ​ទិញ​របស់​ដែល​កូន​ចង់​បាន​” នោះ​កូន​នឹង​យល់ព្រម ព្រោះ​២​អាទិត្យ​មុន​អ្នក​តែងតែ​គោរព​សន្យា​របស់​អ្នកទិញ​ឱ្យ​គេ​ជានិច្ច ដោយ​ឆ្លងកាត់​ទង្វើ​ទាំងនេះ អាច​ឱ្យ​កូន​រៀន​ចេះ​មាន​ភាព​អត់ធ្មត់ ដោយ​មិន​ឆេវឆាវ​ព្រោះតែ​អ្នក​មិន​ទិញ​ឱ្យ​គេ​ភ្លាម ហើយ​យំ​នោះទេ ហើយ​ភាព​អត់ធ្មត់​នេះ​អាច​ជួយ​កូន​គ្រប់បែប​យ៉ាង​នៅពេលដែល​កូន​ធំ​ឡើង នោះ​អនាគត​កូន​នឹង​មាន​ភាពភ្លឺស្វាង មាន​គេ​គោរព​ស្រលាញ់​គ្រប់គ្នា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង