ដើម្បី​ទទួល​បាន​ថាមពល​គ្រប់គ្រាន់ រាង​កាយ​ត្រូវការ​ពេល​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​បាន ៧ ទៅ ៨ ម៉ោង​ដែរ​ក្នុង​មួយ​ថ្ងៃ​។ ចំពោះ​អ្នក​ពូកែ​គេង​មិន​លក់​ពេល​យប់ អាច​នឹង​មាន​ផលវិបាក​ច្រើន ព្រោះ​ពេល​ថ្ងៃ​អាច​មិនសូវ​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បញ្ចេញ​សកម្មភាព​ធ្វើការ​ឲ្យ​បាន​គ្រប់គ្រាន់​។ សំណាងល្អ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​នេះ​អាច​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​បាន​៖

១. ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ

ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ​ជា​ជម្រើស​ល្អ​មួយ​ដើម្បី​សម្រួល​ដល់​ការ​គេង​ឲ្យ​លង់លក់​ស្រួល​។ វា​មាន​សារធាតុ tryptophan ជួយ​បង្កើន serotonin នៅ​ក្នុង​ខួរក្បាល ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ល្អ និង​រីករាយ​។ អ័រម៉ូន Melatonin ត្រូវ​បាន​បង្កើត​ច្រើន វា​សំខាន់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​បាន ទោះបី​យើង​មាន​ជំងឺ​គេង​មិន​លក់​ក៏​ដោយ​។
២. ខ្ទិះដូង
ខ្ទិះដូង​មាន​ជាតិ ម៉ាញេ​ស្យ៊ូ​ម និង​បូ​តា​ស្យូ​ម ជាត​រ៉ែ ២ មុខ​នេះ​ជួយ​ឲ្យ​សាច់ដុំ​សម្រាក សម្រួល​ដល់​ការ​គេង​។ លើស​ពី​នេះ វា​កាត់​បន្ថយ​សម្ពាធ​ក្នុង​ឈាម និង​ហើម​តម្រងនោម​។ នៅ​មាន​ជាតិ​អេឡិចត្រូលីត​មួយ​ចំនួន​ធំ​ទៀត វា​ធ្វើ​ឲ្យ​រាង​កាយ​សមតុល្យ​គ្នា និង សម្រាក​។

៣. ចេក​ក្រឡុក​ជាមួយ​ទឹកដោះគោ​អាល់​មុន
ចេក​ក៏​មាន​សារធាតុ tryptophan ដែរ លើស​ពី​នេះ​វា​ក៏​មាន​ជាតិ​រ៉ែ ២ មុខ​ដែល​ជួយ​ឲ្យ​សាច់ដុំ​សម្រាក​បាន​ស្រួល គឺ​ប៉ូ​តា​ស្យូ​ម និង ម៉ាញេស្យូម​។ ផ្លែ​ឈើ​មាន​ផល​ប៉ះពាល់​វិជ្ជមាន ក្នុង​ការ​កាត់​បន្ថយ​ស្ត្រេ​ស ហើយ​វា​ក៏​មាន​ជាតិ​កាក​សរសៃ និង​កាបូ​អ៊ី​ដ្រា​ត​ជួយ​ទៅ​ចម្អែត​ក្រពះ ដែល​ធ្វើ​ឲ្យ​យើង​ចង់​គេង​។

៤. តែ​បៃតង
ដោយសារ​តែ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តែ​បៃតង​ជា​ជម្រើស​ល្អ​អាច​ញ៉ាំ​ពេល​ណា​ក៏​បាន​។ តែ​យក​ល្អ​គួរ​ញ៉ាំ​មុន​ពេល​ចូល​គេង​ជា​ជម្រើស​ល្អ​បំផុត​។ វា​មាន​សារធាតុ Theanine ដែល​ជួយ​ដល់​ការ​សម្រាក និង​កាត់​បន្ថយ​ស្ត្រេ​ស ជួយ​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​នៅ​ពេល​យប់​។

៥. ទឹកដោះគោ​អាល់​មុន
គ្រាប់​អាល់​មុន​សម្បូរ​សារធាតុ​គ្រប់យ៉ាង​ដែល​រាង​កាយ​ត្រូវការ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​។ សម្បូរ​ដោយ​ជាតិ​ម៉ាញេស្យូម ទឹកដោះគោ​អាល់​មុន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​គេង​លក់​ស្រួល ដោយ​ដោយសារ​តែ​ផល​ប៉ះពាល់​វិជ្ជមាន​របស់​ជាតិ​រ៉ែ​ដែល​វា​មាន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង