ក្លៀកមានក្លិនមិនល្អ ពិតជាសុបិនអាក្រក់ សម្រាប់មនុស្សគ្រប់គ្នា។ ក្រៅពីដំណោះស្រាយ តាមរយៈការធ្វើអនាម័ខ្លួនប្រាណ និងរបបអាហារ គន្លឹះខ្លីខាងក្រោមនេះ នឹងជួយឲ្យក្លៀករបស់អ្នក មានក្លិនល្អប្រសើរជាងមុន ជាមិនខានឡើយ។

សាច់ជូរ
សាច់ជូរ ជាគ្រឿងបំបាត់ក្លិន ដ៏មានប្រសិទ្ធភាពបំផុត ពិសេស សម្រាប់អ្នកមានក្លិនខ្លួន។ សាច់ជូរ អាចសម្លាប់ និងទប់ស្កាត់ការរីកលូតលាស់របស់បាក់តេរី ព្រមទាំងកាត់បន្ថយក្លិន។
វិធីធ្វើ
១. ចូរលាបសាច់ជូរផ្ទាល់ នៅលើក្លៀករបស់អ្នក
២. ទុកវាចោល ១៥ នាទី
៣. ជូរឲ្យស្អាត ឬអ្នកអាចងូតទឹកក៏បាន។
អ្នកអាចធ្វើបែបនេះ ពីរបីដងក្នុងមួយថ្ងៃ ប៉ុន្តែ សម្រាប់អ្នកមានស្បែកអាលែកស៊ី អ្នកគប្បីប្រុងប្រយ័ត្ន និងសាកល្បងតេស្តវាសិន មុននឹងធ្វើយកជាការ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855