​ប្រសិន​ជា​អ្នក​ចេះ​ជ្រើសរើស​អាហារ​មក​បរិភោគ វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត​នោះទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នកគេ​ងលក់​ស្រួល​ទៀតផង ហើយ​ក្រោយពេល​ដែល​អ្នក​អាច​គេង​លក់​ស្រួល នោះ​ស្បែក​មុខ​អ្នកនឹង​ស្អាត​ដូចគ្នា​។ ដូចនេះ​តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

​ផ្លែ​ចេក​    ​
​នៅក្នុង​ចេក​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​មិន​ឲ្យ​ស្បែក​ខ្មៅ​ដុះ​ឡើង​លើ​ស្បែក​អ្នក​ឡើយ ម្យ៉ាងទៀត​វា​អាច​ធ្វើឲ្យ​អ្នកអាច​បន្ធូរ​សាច់ដុំ​បាន ជាងនេះទៅទៀត​នៅ​មុនពេល​ដែល​អ្នក​គេង អ្នក​អាច​ញ៉ាំ​ចេក​បាន នោះ​វា​មិន​ត្រឹមតែ​មិន​អាច​ធ្វើឲ្យ​អ្នក​ធាត់​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​បាន​ល្អ​ទៀតផង​។​

នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាលី​
​នៅ​មុនពេល​ដែល​អ្នក​ចូល​គេង ប្រសិន​ជា​អ្នក​ឃ្លាន អ្នក​អាច​ញ៉ាំ​នំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​បាន នោះ​អ្នកនឹង​អាច​គេង​លក់​ស្រួល​ជាមិនខាន​។​

ស្រូវ​សាលី​
​នៅក្នុង​នោះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គម ហើយ​អាច​គេង​លក់​ស្រួល​បាន​។​

ដំឡូង​បារាំង​
​អ្នក​អាច​យក​ដំឡូងបារាំង​ទៅ​ដុត ហើយ​កិន​វាឲ្យ​ម៉ត់​(​មិន​យក​សំបក​) ហើយ​យក​វា​ទៅ​លាយ​ជាមួយ​ទឹកដោះគោក្តៅ​អ៊ុនៗ ហើយ​យកមក​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មាន​រាង​ស្អាត និង​គេង​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង