នៅពេលព្រឹកអ្នកត្រូវតែពិសារអាហារមួយចំនួនដើម្បីឲ្យរាងកាយអ្នកមានកម្លាំងគ្រប់គ្រាន់ នោះអ្នកក៏អាចធ្វើការងារបានងាយស្រួលដែរ។ នៅពេលព្រឹកអ្នកគួរតែបរិភោគពងមាន់ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ជាច្រើនមកឲ្យអ្នកបាន។ តើមានអ្វីខ្លះទៅ?

ផ្តល់សារធាតុចិញ្ចឹម
នៅក្នុងពងមាន់ មានប្រូតេអ៊ីនជាច្រើនដែលអាចជួយធ្វើឲ្យរាងកាយអ្នកស្រូបយកសារធាតុចិញ្ចឹមជាច្រើនបាន។
បញ្ចុះអាស៊ីតខ្លាញ់ក្នុងឈាម
នៅក្នុងពងមាន់នេះមានសារធាតុដែលអាចជួយរំលាយអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកបានយ៉ាងងាយនៅពេលដែលអ្នកពិសារនៅពេលព្រឹក។
ការពារជំងឺបេះដូង
នៅពេលដែលអ្នកបរិភោគពងមាន់មួយគ្រាប់ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលព្រឹក នោះវាអាចជួយការពារអ្នកពីជំងឺបេះដូងបាន អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺនេះឡើយ។
ការពារភ្នែក
នៅក្នុងពងមាន់ផ្នែកលឿង មានសារធាតុពីរប្រភេទដែលអាចជួយការពារភ្នែកអ្នកពីពន្លឺផ្សេងៗ មិនឲ្យវាងាយខូចឡើយ។
ការពារថ្លើម
ប្រសិនជាអ្នកចង់ឲ្យថ្លើមអ្នកមានសុខភាពល្អ អ្នកគួរតែជ្រើសរើសពងមាន់ធ្វើជាអាហារពេលព្រឹកបាន។
ការពារជំងឺមហារីក
នៅក្នុងពងមាន់នេះមានវីតាមីនB2 និងសារធាតុជាច្រើនដែលអាចជួយការពារមិនឲ្យរាងកាយអ្នកប្រឈមមុខនឹងជំងឺមហារីកបានឡើយ។
ពន្យារភាពចាស់
នៅក្នុងពងមាន់នេះមានសារធាតុចិញ្ចឹមជាច្រើនដែលអាចធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ហើយនៅក្មេងជានិច្ច៕