មានមនុស្សច្រើនណាស់ដែលជួបបញ្ហារាក់ស៊ីធ្មេញ ហើយវាក៏ជាមូលហេតុមួយដែលនាំឱ្យមិនសប្បាយចិត្តដែរ។ អាការៈរាក់ស៊ីធ្មេញកើតឡើងនៅពេលសាច់នៅជុំវិញអញ្ចាញធ្មេញទៅជារបើកមុខអស់ ហើយបែរជាឃើញឬសធ្មេញខាងក្នុងអញ្ចាញនោះទៀតផង ដែលជាហេតុនាំឱ្យធ្មេញងាយនឹងលូតលាស់បាក់តេរីច្រើន។ បើសិនជាអ្នកមិនរកដំណោះស្រាយទេ អាការៈរាក់ស៊ីធ្មេញនេះនឹងឈានដល់ចេញឬសធ្មេញនៅកណ្តាលវាលជាមិនខាន។ បញ្ហានេះនឹងធ្វើឱ្យធ្មេញឈឺចាប់ខ្លាំង ហើយងាយនឹងស្រៀវធ្មេញបំផុតតែម្តង។ លើសពីនេះទៅទៀត វានឹងធ្វើឱ្យធ្មេញបាក់ដោសារតែជាលិកា និងឆ្អឹងពុក។

តែបៃតង
ការញ៉ាំតែបៃតងអាចមានប្រយោជន៍ច្រើនយ៉ាង ប៉ុន្តែប្រហែលជាអ្នកមិនធ្លាប់លឺថា វាអាចជួយដោះស្រាយបញ្ហារាក់ស៊ីធ្មេញបានទេ។ តែបៃតងសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលអាចជួយប្រឆាំងនឹងជំងឺរលាកជុំវិញអញ្ចាញធ្មេញដែលនាំឱ្យកើតជំងឺរាក់ស៊ីធ្មេញបាន។ វាក៏អាចប្រឆាំងនឹងរ៉ាឌីកាល់សេរីយ៉ាងមានប្រសិទ្ធភាពផងដែរ។ សារធាតុ Catechins ក្នុងតែបៃតងនឹងទៅពង្រឹងដល់ចំណងរវាងធ្មេញ និងអញ្ចាញធ្មេញ ខណៈពេលដែលសមាសធាតុប្រឆាំងនឹងការរលាករបស់វាអាចបន្ថយការហើមអញ្ចាញធ្មេញបាន។
អ្នកគ្រាន់តែញ៉ាំតែបៃតងស្រស់មួយពែងជារៀងរាល់ព្រឹក ហើយវានឹងជួយធ្វើឱ្យជំងឺរាក់ស៊ីធ្មេញត្រឡប់មកធម្មតាវិញ។
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងជំងឺរាក់ស៊ីធ្មេញដែរព្រោះតែវាមានសមត្ថភាពប្រឆាំងនឹងការរលាក។ ឱសថធម្មជាតិមួយនេះក៏មានប្រសិត្ធភាពប្រឆាំងនឹងបញ្ហាស្បែកមួយចំនួនដែរ។ ប្រទាលកន្ទុយក្រពើមិនគ្រាន់តែអាចកាត់បន្ថយការរលាកអញ្ចាញធ្មេញទេ តែក៏ជួយភ្ញោចដល់កោសិកាជាច្រើនធ្វើការជួសជុលនូវអ្វីដែលវាខូចខាតបានដែរ។ សមត្ថភាពសម្លាប់បាក់តេរីរបស់ប្រទាលកន្ទុយក្រពើគឺគ្រប់គ្រាន់នឹងការបង្ការកុំឱ្យមានការបង្ករោគទៅហើយ។
អ្នកអាចប្រើទឹករបស់ប្រទាលមួយនេះសម្រាប់ដុសធ្មេញ ឬធ្វើជាទឹកលាងមាត់បាន។
- សម្រាប់ការដុសធ្មេញ៖ ក្រោយពីដុសសម្អាតធ្មេញ និងរុសធ្មេញជាមួយនឹងអំបោះជារៀងរាល់ព្រឹក និងយប់រួចមក ចូរដាក់ទឹកប្រទាលកន្ទុយក្រពើបន្តិចនៅលើច្រាសដុសធ្មេញ និងដុសសម្អាតធ្មេញអ្នកម្តងទៀតរយៈពេល ៣ ទៅ៥នាទី។ ហើយលាងមាត់ចេញ។
- សម្រាប់ការលាងមាត់៖ ចូរលាយទឹកប្រទាលកន្ទុយក្រពើជាមួយនឹងទឹកធម្មតារហូតដល់ក្លាយជាល្បាយមួយដែលអាចប្រើសម្រាប់ធ្វើជាទឹកខ្ពុរមាត់បាន។ គ្រប់ពេលដែលអ្នកដុសធ្មេញ ចូរខ្ពុរមាត់ជាមួយល្បាយមួយនេះ ៕